អន្តរជាតិ៖យ៉ាងហោចណាស់ក៏មានទាហាន២១នាក់រងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ផ្ទុះឆេះនៅលើនាវាចម្បាំងដែលចតនៅទីតាំងទាហានជើងទឹកក្នុងទីក្រុង San Diego។
សារព័ត៌មាន CNN បានផ្សាយថា ឧត្តមនាវី Kreuzberger បានបញ្ជាក់ថា ក្នុងហេតុការណ៍នេះមានទាហាន១៧នាក់ និងជនស៊ីវីល៤នាក់រងរបួស ត្រូវបានបញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យ តែមិនប៉ះពាល់ដល់អាយុជីវិតនោះឡើយ។ នាវាដែលជួបគ្រោះថ្នាក់ខាងលើ ជានាវាវាយឡើងគោគUSS Bonhomme Richard។
ទីបញ្ជាការប្រចាំអាស៊ីប៉ាស៊ីហ្វិករបស់អាមេរិកបានបញ្ជាក់ថា កម្លាំងទាហានទាំងអស់ត្រូវបានបញ្ជូនចេញពីនានា ហើយបានធ្វើការសាកសួរ។កម្លាំងពន្លត់អគ្គិភ័យបានឡើងទៅលើនាវាដើម្បីគ្រប់គ្រងស្ថានភាព ។
លោកColin Stowell ប្រធានក្រុមពន្លត់អគ្គិភ័យទីក្រុង Diego បានបញ្ជាក់ថា នាវាខាងលើអាចឆាបឆេះជាច្រើនថ្ងៃហើយនឹងលិចចូលសមុទ្រ។ មានករណីផ្ទុះពេលនាវិកចាកចេញពីនានា ។
មកទល់ពេលនេះមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យនាវាUSS Bonhomme Richard ឆាបឆេះនៅឡើយទេ។ ប្រភពព័ត៌មានជាបឋមបានបញ្ជាក់ថា អណ្តាតភ្លើងបានឆាបឆេះចេញពីតំបន់សម្រាប់ផ្ទុកនាវាធុនតូចនៅក្នុងពោះនាវាចម្បាំងខាងលើ។ ក្នុងពេលគ្រោះថ្នាក់មាននាវិកទាំងអស់នៅលើនាវាតែ១៦០នាក់ប៉ុណ្ណោះ ចំណែកពេលធម្មតាមានជាង១ពាន់នាក់៕ដោយ៖ធី រីណា