ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់រួមជាមួយថ្នាំញៀន១កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញបានចុះបង្ក្រាបបទល្មើសគ្រឿងញៀនមួយកន្លែងឃាត់ខ្លួនជនសង្ស័យបាន២នាក់រួមជាមួយវត្ថុតាងថ្នាំញៀន១កញ្ចប់។ ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើនេះសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល តាមផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

  នគរបាលបានប្រាប់ថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនបាននោះទី១-ឈ្មោះ ឆន ស្រីមុំ អាយុ៣០ឆ្នាំ ភេទស្រី មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលខាងលើ និងទី២-ឈ្មោះ ម៉ា ប៉ូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅក្នុងបន្ទប់ជួលជាមួយគ្នា។

លោក ញាណ នន នាយនគរបាលប៉ុស្តិ៍ឃ្មួញបានឲ្យដឹងថា មុននឹងឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើគឺលោកបានដឹកនាំកម្លាំងចុះល្បាតក្នុងមូលដ្ឋានហើយដោយមានការសង្ស័យក៏សុំគោលការណ៍លោកអធិការដើម្បីចូលឆែកឆេរក្នុងបន្ទប់ជួលនោះទើបរកឃើញថ្នាំញៀន១កញ្ចប់នៅក្នុងហោប៉ៅរបស់ឈ្មោះ ឆន ស្រីមុំ ទើបឃាត់ខ្លួនពួកគេតែម្តង។ ក្រោយមកសមត្ថកិច្ចបានធ្វើតេស្តក្នុងទឹកនោមឃើញថាពួកគេមានផ្ទុកនូវសារធាតុញៀនទាំងពីរនាក់។

បច្ចប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីបន្តនីតិវិធី៕ ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖