ព័ត៌មានទាន់ហេតុការណ៍៖

បិសាចក្រហម Man United បាត់បង់ឱកាសឈរចំណាត់ថ្នាក់លេខ៣ ខណៈ Real Madrid កាន់តែកៀកក្នុងការលើកពានLa Liga

ចែករំលែក៖

កីឡាអន្តរជាតិ៖ ក្រុមបិសាចក្រហម Manchester United បានត្រឹមស្មើជាមួយក្រុមភ្ញៀវSouthampton ក្នុងលទ្ធផល ២ទល់២ ក្នុងការប្រកួតសប្តាហ៍ទី៣៥នៃលីកកំពូលអង់គ្លេស Premier League កាលពីរាត្រីថ្ងៃទី១៣ ម្សិលមុិញ។ ទ្ធផលនេះធ្វើឲ្យក្រុមបិសាចក្រហមបាត់បង់ឱកាសក្នុងការឈរចំណាត់ថ្នាក់លេខ៣ នៅបន្តចាញ់ក្រុមលេខ៣ចំនួន១ពិន្ទុ និងស្មើពិន្ទុជាមួយក្រុមលេខ៤ Leicester City

ការប្រកួតនៅតង់ទី១ក្រុមភ្ញៀវ Southampton បាននាំមុខ១គ្រាប់ដោយកីឡាករ Stuart Armstrong នៅនាទីទី១២ ដោយការបញ្ជូនបាល់ពីកីឡាករ Redmond ។ ប៉ុន្តែនៅនាទីទី២០ខ្សែប្រយុទ្ធក្រុមបិសាចក្រហម Marcus Rashford រកបាន១គ្រាប់សងវិញ និងនៅនាទីទី២៣ខ្សែប្រយុទ្ធ Anthony Martial រកបាន១គ្រាប់ទៀត ធ្វើឲ្យលទ្ធផល២ទល់១រហូតចប់តង់ទី១។

ចូលដល់តង់ទី២ក្រុមម្ចាស់ផ្ទះបិសាចក្រហមនៅតែព្យាយាមរកគ្រាប់បាល់បន្ថែមទៀត ប៉ុន្តែមិនអាចរកបានដោយក្រុមភ្ញៀវព្យាយាមបិទ រហូតដល់ម៉ោងបន្ថែមនៅនាទីទី៩០+៦ ជិតចប់ការប្រកួតទៅហើយក្រុមភ្ញៀវក៏មានឱកាសស៊ុតបាល់ពីជ្រុងធ្វើឲ្យកីឡាករ Oriol Romeu របស់ក្រុម Southampton ស៊ុតចូលបាន១គ្រាប់ទៀត ធ្វើឲ្យក្រុមទាំង២ទទួលបានលទ្ធផលស្មើគ្នា២ទល់២ បានម្នាក់១ពិន្ទុបន្ថែមទៀត ។

ក្រុមរបស់លោក Solskjaer មានឱកាសដើម្បីប្រជែងជាមួយក្រុមកំពូលតារាងទាំង៤គឺ Chelsea និង Leicester ដែលបានរងបរាជ័យកាលពីចុងសប្តាហ៍ហើយឈានដល់ចំណាត់ថ្នាក់លេខ៣ ប៉ុន្តែពួកគេនៅតែឈរនៅលេខ៥ដដែលដោយនៅសល់៣ ប្រកួតទៀតនឹងចប់រដូវកាលនេះ ហើយឱកាសប្រជែងកៅអី Champions League រដូវកាលក្រោយក៏មានតិចដែរ។

អ្នកចាត់ការក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បាននិយាយថា កីឡាកររបស់លោកមានការខកខាន ខ្លះៗនៅរដូវកាលនេះដែលជាបញ្ហាប្រឈមមួយផ្សេងទៀតសម្រាប់យើង។ លោកអះអាងថា ខ្ញុំមានជំនឿចិត្តយ៉ាងខ្លាំងចំពោះចិត្តគំនិតរបស់កីឡាករ។ លោកពិតជាខកចិត្តណាស់ប៉ុន្តែអ្នកត្រូវតែទទួលយកការខកចិត្តក៏ដូចជាភាពវិជ្ជមាន។ យើងបានរៀនមេរៀនដ៏លំបាកមួយ យើងនឹងខិតខំព្យាយាមបន្តទៀត

ដោយឡែកក្រុមស្តេចស Real Madrid បានយកឈ្នះក្រុមម្ចាស់ផ្ទះGranada ក្នុងលទ្ធផល២ទល់១ នៅរាត្រីម្សិលមុិញដែរដើម្បីប្រជែងឈ្នះពាន La Liga ខ្សែការពារសញ្ជាតិបារាំង Ferland Mendy បានរកគ្រាប់បាល់បញ្ចូលទីនៅនាទីទី១០ និងខ្សែប្រយុទ្ធរួមសញ្ជាតិ Karim Benzema រកបាន១គ្រាប់ទៀតនៅនាទីទី១៦ ធ្វើឲ្យក្រុម Real Madrid បន្តនាំមុខក្រុមម្ចាស់ផ្ទះ២ទល់០នៅតង់ទីមួយ។ នៅនាទីទី៥០ក្រុមម្ចាស់ Granada រកបាន១គ្រាប់សងវិញ ដោយកីឡាករ Darwin Machis

លទ្ធផលនេះធ្វើឲ្យក្រុមរបស់លោក Zinedine Zidane មាន៤ពិន្ទុដាច់ពីគូប្រជែងរបស់ខ្លួនគឺក្រុម Barcelona ដែលនៅសល់២ប្រកួតទៀតនឹងចប់រដូវកាល ដូច្នេះក្រុម Real Madrid ត្រូវការតែ២ពិន្ទុទៀតប៉ុណ្ណោះដើម្បីលើកពាន La Liga

បន្ទាប់ពីការទទួលបានជ័យជម្នះជាលើកទី៩របស់ក្រុម Real Madrid លោក Zidane បាននិយាយថា“យើងត្រូវតែរីករាយ និងខិតខំ១ប្រកួតទៀតសម្រាប់ថ្ងៃព្រហស្បតិ៍ យើងនឹងបន្តហ្វឹកហាត់វិញនៅថ្ងៃអង្គារនេះដែល១ប្រកួតរបស់យើងចុងក្រោយពិតជាសំខាន់ណាស់” ។

សូមបញ្ជាក់ថា ក្រុមស្តេចស Real Madrid នឹងត្រូវប៉ះជាមួយក្រុមភ្ញៀវ Villarreal នៅថ្ងៃទី១៧ កក្កដាខាងមុខដែលជាការប្រកួតសំខាន់ បើក្រុមReal Madrid ឈ្នះនឹងលើកពាន La Liga រដូវកាលនេះតែម្តងដោយសារឈ្នះពិន្ទុលើក្រុមលេខ២ Barcelona ៤ពិន្ទុ ៕ដោយ៖ភារៈ


ចែករំលែក៖