រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២០៖ ក្រុមហ៊ុន QHR Solutions បានប្រារព្ធកម្មវិធីពិសារតែពេលរសៀល High Teaលើកដំបូងបង្អស់ដោយមានវត្តមាននៃអ្នកសារព័ត៌មាន នៅទូទាំងព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានធ្វើឡើងនៅ ភោជនីយដ្ឋានលំដាប់ខ្ពស់បែបបារាំងមួយ គឺជាភោជនីយដ្ឋានTopaz។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយលោក Victor La នាយកប្រចាំប្រទេសនៃក្រុមហ៊ុនQHR Solutions ដោយមានគោលបំណងផ្តល់នូវ ការយល់ដឹងឱ្យបានស៊ីជម្រៅលើការគ្រប់គ្រងទ្រព្យដ៏មានតម្លៃបំផុតនៃក្រុមហ៊ុនគឺជា ធនធានមនុស្ស។ អ្នកសារព័ត៌មានត្រូវបានផ្តល់ឱកាសឱ្យលើកឡើងនូវសំណួរដែលពាក់ព័ន្ធនិងត្រូវបានផ្តល់នូវការពន្យល់យ៉ាងក្បោះក្បាយដោយ លោក Victor La ។ ចំពោះការសំណេះសំណាលនេះយើងបានគូសចំណាំនូវសំណួរមួយចំនួនដែលត្រូវបានលើកឡើងដូចខាងក្រោម៖
សំណួរទី១៖ តើអ្វីជាភាពខុសគ្នារវាងការគ្រប់គ្រងបុគ្គលដែលមានទេពកោសល្យ និង ការគ្រប់គ្រងធនធានមនុស្ស?
Victor La៖ ធនធានមនុស្សត្រូវបានផ្អែកលើនិយមន័យនៃកម្លាំងពលកម្មបែបបុរាណ ដែលបច្ចុប្បន្ននេះ មនុស្សគ្រប់គ្នា បានប្រើប្រាស់ពាក្យ«ទេពកោសល្យ» ជំនួសវិញ។ ការគ្រប់គ្រងមូលធនមនុស្សគឺជាចំណុចចាប់ផ្តើមនៃទេពកោសល្យ។ វាមិនសំដៅត្រឹមតែលើកម្លាំងពលកម្មតែមួយមុខប៉ុណ្ណោះទេ ហើយវាមានអត្ថន័យលើសពីការទៅធ្វើការធម្មតា។ បុគ្គលិកដែលមានទេពកោសល្យចង់ឲ្យនិយោជករបស់ខ្លួនមានការអភិវឌ្ឍជំនាញរបស់ពួកគេ ដែលមិនមែនត្រឹមតែជាជំនាញគោលនោះទេ ប៉ុន្តែសំដៅជាពិសេសលើជំនាញបន្ទាប់បន្សំផងដែរ។ ទាំងនេះគឺជាអ្វីដែលយើងរកឃើញនៅពេលដែលបានធ្វើបទសម្ភាសន៍ជាមួយនឹងយុវជនវ័យក្មេងនៅពេលដែលយើងកំពុងស្វែងរកអ្នកមានទេពកោសល្យ។ ហើយនេះវាក៏ដើរទន្ទឹមគ្នាជាមួយនឹងគំនិតរបស់ក្រុមហ៊ុន QHR Solutions ដែលកំពុងមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការបង្កើតនូវឥទ្ធិពលផ្សេងៗជាពិសេសទៅដល់អ្នកជំនាញវ័យក្មេង។ យើងដឹងហើយថាប្រាក់ជាកត្តាជម្រុញទឹកចិត្តធំ ជាងគេសម្រាប់និស្សិតដែលទើបបញ្ចប់ការសិក្សាថ្មីៗក្នុងការចូលរួមក្នុងកម្លាំងពលកម្ម ប៉ុន្តែវាមិនមែនជាកត្តាចំបងនោះទេ។ នៅពេលដែលខ្ញុំទៅជួបជាមួយ ក្រុមហ៊ុនណាមួយ ខ្ញុំឃើញយុវជនក្មេងៗជាច្រើនដែលពុំបានបង្ហាញនូវចំណាប់អារម្មណ៍ធ្វើការនៅក្នុងការិយាល័យនោះទេ ពីព្រោះអ្វីដែលពួកគេចង់បានគឺត្រូវបានក្រុមហ៊ុនមើលរំលង។ ចំណុចមួយចំនួនដែលមិនត្រូវបានចោទសួរឡើងដូចជា៖ តើបុគ្គលិកមានឥរិយាបថការងារសំខាន់ៗ កត្តាជម្រុញសំខាន់ៗ និងទេពកោសល្យអ្វីខ្លះរបស់ពួកគេដែលមិនបានបង្ហាញចេញមក? ថ្វីបើចំណុចទាំងនេះមិនត្រូវបានរកឃើញភ្លាមៗតាមរយៈបទសម្ភាសន៍ បច្ចេកវិទ្យា និង ទិន្នន័យ ដែលអាចទទួលបាន នឹងជួយដល់បណ្តាក្រុមហ៊ុនក្នុងស្វែងរកនូវព័ត៌មានសំខាន់ៗទាំងនោះ។ កម្ពុជាអាចទទួលបានប្រយោជន៍ពីបច្ចេកវិទ្យាទាំងនេះ ដើម្បីពន្លឿនដល់ការអភិវឌ្ឍ និង ការរីកលូតលាស់នៃនិយោជិតក្មេងៗទាំងនោះ។ នេះគឺជាគន្លឹះក្នុងការគ្រប់ គ្រងទេពកោសល្យ ពីព្រោះជំនាញគោលតែងតែអាចនឹងបង្រៀនបាន ប៉ុន្តែការស្វែងរកបាននូវតួនាទីដ៏ត្រឹមត្រូវ ការជម្រុញលើកទឹកចិត្តដ៏ត្រឹមត្រូវ ឥរិយាបថដ៏ត្រឹមត្រូវដើម្បីទទួលបានប្រសិទ្ធភាពការងារ១០០% ហើយការស្រឡាញ់នូវអ្វីដែលពួកគេកំពុងធ្វើគឺជាកត្តាសំខាន់ ហើយក៏ជាកត្តាប្រឈមដ៏ខ្លាំងមួយផងដែរ។ បច្ចេកវិទ្យា និង ទិន្នន័យអាចព្យាករណ៍នូវឥរិយាបថការងារដែលមានទេពកោសល្យឱ្យបាន ត្រឹមត្រូវរហូតដល់ ៩៨%។
សំណួរទី២៖ តើអ្វីជាគុណសម្បត្តិ និង គុណវិបត្តិនៃការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សបែប ឌីជីថល?
Victor La៖ នៅរៀងរាល់ពេលដែលអ្នកតស៊ូពុះពារនូវអ្វីមួយថ្មី អ្នកនឹងយល់ថាមានបញ្ហាប្រឈមជាច្រើន។ បុគ្គលដែល ប្រើប្រាស់ និង ចូលរួមក្នុងការប្រើប្រាស់ប្រព័ន្ធនឹងប្រឈមនឹងបញ្ហាទាំងនោះដូចគ្នា។ យើងព្យាយាមធ្វើឱ្យដំណោះ ស្រាយយើងមានលក្ខណៈបែបផែនតាមបរិបថក្នុងស្រុកតាមដែលអាចធ្វើទៅបាន។ លក្ខណៈបែបផែនក្នុងស្រុកនេះដើរតួនាទី យ៉ាងសំខាន់ ដោយហេតុថាគុណសម្បត្តិសំខាន់ៗនៃកម្មវិធីដំណោះស្រាយរបស់យើងគឺធ្វើឱ្យជិវិតការងារមានភាពងាយស្រួលជាងមុនហើយអត្រានៃការសម្របខ្លួនមានកម្រិតខ្ពស់ជាងមុន។យើងផ្តល់នូវប្រព័ន្ធបែបឌីជីថលដោយចាប់ដៃគូជាមួយធនាគារនិង ក្រុមហ៊ុនផ្តល់សេវាកម្មដទៃទៀត ដែលបង្កើតបាននូវប្រព័ន្ធអេកូឡូស៊ី (Ecosystem) ដែលអាចដំណើរការមុខងារច្រំដែលឱ្យមានភាពស្វ័យប្រវត្តិដូចជា ការបើកប្រាក់ឈ្នួល ការរៀបចំកាលវិភាគការងារប្រចាំថ្ងៃ ការស្រង់វត្តមានតាមរយៈការស្កេនផ្ទៃមុខ និង លើសពីនេះ វាធ្វើឱ្យជីវិតការងារមានភាពងាយស្រួលជាងមុន។ តាមរយៈការប្រើប្រាស់ប្រព័ន្ធរបស់យើង ប្រព័ន្ធក៏បានផ្តល់ជារង្វាន់ដែលនាំឲ្យមានការប្រកួតប្រជែងក្នុងចំណោមបុគ្គលិកជាច្រើនប្រកបដោយប្រសិទ្ធភាព។ តាមរយៈការរៀនពីប្រព័ន្ធនេះ បុគ្គលិកក៏អាចអភិវឌ្ឍនូវជំនាញរបស់ពួកគេ។ ចំពោះរង្វាន់នេះ មានពិន្ទុបន្ថែមដែលនឹងត្រូវបានផ្តល់ដល់បុគ្គលិក ប្រសិនបើក្រុមហ៊ុនអាចត្រួត ពិនិត្យលើសមិទ្ធផលនៃនាយកដ្ឋាននីមួយៗ។វាជាមូលហេតុនៃការកសាងវប្បធម៌ក្នុងក្រុមហ៊ុនដ៏ត្រឹមត្រូវមួយដែលផ្តល់នូវការចូលរួម និង ប្រសិទ្ធភាពការងារដ៏ល្អមួយ។ ដោយអនុញ្ញាតឱ្យបុគ្គលិកជាច្រើនអាចរីកលូតលាស់ និង មានភាពសកម្មហើយក្រុមហ៊ុនជាច្រើននឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនតាមរយៈការគ្រប់គ្រងមូលធនមនុស្សប្រកបដោយប្រសិទ្ធភាពខ្ពស់នេះ។
សំណួរទី៣៖តើប្រព័ន្ធដែលអ្នកផ្តល់ជូនគឺសម្រាប់ការស្វែងរកឬ ការរក្សាទុកបុគ្គលដែលមានទេពកោសល្យ? ចំពោះបញ្ហាប្រឈមធំបំផុតដែលក្រុមហ៊ុននីមួយៗជួបប្រទះ គឺ ការស្វែងរកនូវទេពកោសល្យដ៏ត្រឹមត្រូវ និង របៀបរក្សាទុកនូវទេពកោសល្យទាំងនោះឬ?
Victor La៖ នៅដំណាក់កាលដំបូងនេះ យើងពុំមានការជ្រើសរើសបុគ្គលិកទេ ថ្វីបើនៅប្រទេសសិង្ហបុរីគឺ យើងធ្វើបែបនេះ។នេះជាមូលហេតុដែលយើងផ្តោតសំខាន់លើការរៀនសូត្រនិងអភិវឌ្ឍន៍របស់ពួកគេ ពីព្រោះកត្តាទាំងនេះកំណត់ថាតើបុគ្គលិកដែលលមានទេពកោសល្យដ៏ត្រឹមត្រូវនឹងបន្តធ្វើការជាមួយអ្នកទៀតឬទេ។ ជាមួយគ្នានេះដែរ ការអភិវឌ្ឍជំនាញដល់បុគ្គលិកម្នាក់ៗតាមរយៈវគ្គហ្វឹកហ្វឺន និង អភិវឌ្ឍដោយពុំមាន ការតាមដានត្រឹមត្រូវ វាអាចបង្កើតជាផលវិបាកដល់ក្រុមហ៊ុន។ វាគួរតែមានតុល្យភាពរវាងភាគីទាំងពីរ ពីព្រោះក្រុមហ៊ុនជាច្រើនក៏ចង់អភិវឌ្ឍបុគ្គលិករបស់ពួកគេ ដើម្បីជៀសវាងដល់ការបាត់បង់បុគ្គលិកដែលមានទេពកោសល្យ ប៉ុន្តែ បច្ចុប្បន្នបញ្ហាប្រឈមនៅ កម្ពុជា គឺការស្វែងរកបុគ្គលដែលមានទេពកោសល្យដ៏ត្រឹមត្រូវតាមរយៈនិសិ្សតដែលទើបបញ្ចប់ការសិក្សារាប់ពាន់នាក់ដែលទើបតែចូលក្នុងវិស័យការងារ។ ប្រសិនបើប្រវត្តិរូបសង្ខេបរបស់ពួកគេ មានតែមួយទំព័រ ដែលមានតែការបញ្ចប់ការសិក្សា និង បទពិសោធន៍ស្ម័គ្រចិត្តរបស់ពួកគេតើវាអាចគ្រប់គ្រាន់ដែរឬទេ?ដូច្នេះតើអ្នកអាចស្វែងរកទេពកោសល្យយ៉ាងដូចមេ្តចនៅពេលដែលពួកគេពុំមានជំនាញ ឬ បទពិសោធន៍ក្នុងការងារ? តើបុគ្គលិកទាំងនេះមានលក្ខណៈល្អបែបណាខ្លះ? តើបំណងប្រាថ្នាឆ្ពោះទៅកាន់ជំនាញ របស់ពួកគេមានដល់កម្រិតណា? ដំណោះស្រាយ គឺស្ថិតនៅលើទិន្នន័យនិងបច្ចេកវិទ្យា តាមរយៈសេវាកម្មមួយទៀតដែលយើងនឹងប្រើដែលត្រូវបានហៅថា ការជ្រើសរើស បុគ្គលិកដ៏ឆ្លាតវៃ (Smart Recruitment) ដែលអនុញ្ញាតឱ្យអ្នកកំណត់នូវទេពកោសល្យដ៏ត្រឹមត្រូវក្នុងចំណោមនិស្សិតជាច្រើនដែលទើបនឹង បញ្ចប់ការសិក្សាថ្មីៗ។ បច្ចេកវិទ្យាថ្មីនេះអនុញ្ញាតឱ្យអ្នក កំណត់នូវឥរិយាបថការងារ និង ការលើកទឹកចិត្តការងារចំនួន ៤៨ ប្រភេទផ្សេងៗគ្នា ដែលអ្នកជានិយោជិតពុំបានដឹង។ ក្រុមហ៊ុនជាច្រើននឹងអាចកំណត់ថា នៅពេលដែលពួកគេជ្រើសយកបេក្ខជនដើម្បីមកបម្រើការ ក្នុងចំណោមបេក្ខជនចំនួន១៥០រូប ពួកគេអាចរកបេក្ខជនដែលប្រកបដោយសក្តានុពលចំនួន៥រូបបានយ៉ាងងាយស្រួល។ ការជ្រើសរើសប្រកបដោយភាពវៃឆ្លាតនេះមានប្រសិទ្ធភាពរហូតដល់ ៩៨% ហើយចំពោះផែនការទាំងនេះយើងមានគម្រោងនឹងប្រើប្រាស់វានៅចុងឆ្នាំនេះ។ ប៉ុន្តែរឿងសំខាន់សម្រាប់យើងនាពេលនេះ គឺការកំណត់ឲ្យឃើញថា តើយើងអាចបង្កើតឥទ្ធិពលដ៏ធំធេងនៅកន្លែងណា ហើយយើងក៏ព្យាយាមជួយដល់ក្រុមហ៊ុនជាច្រើនដើម្បីធ្វើប្រតិបត្តិការក្នុងការងារឱ្យមានប្រសិទ្ធភាពជាងមុន ខណៈពេលដែលកំពុងបណ្តុះបុគ្គលិកដែលមានទេពកោសល្យនាពេលបច្ចុប្បន្នរបស់ពួកគេ។