ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់មូសុងនិរតីអូសបន្លាយនិងមានឥទ្ធិពលមធ្យមមកលើកម្ពុជា ចាប់ពីស្អែកនេះអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅច្រើន​ កន្លែងខ្លះអាចមាន​ភ្លៀងធ្លាក់ខ្លាំង

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រុមអ្នក​ព្យាករក្រសួង​ធនធាន​ទឹក​និងឧតុនិយមបានបញ្ជាក់ថា​ ដោយ​សារតែជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីអូស​បន្លាយនិេងមានឥទ្ធិពលមធ្យមមកលើ​កម្ពុជា ទេីបធ្វេីឱ្យស្ថានភាពធាតុ​អាកាសចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅច្រើន​ហេីយក៏មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្លាំង។

យោងតាមការចេញផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ​ ​សូមឱ្យសាធារណជនត្រូវបង្កើនការប្រុងប្រយ័ត្ន​ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ ។

ខាងក្រោម​នេះ​គឺ​ក្រុម​អ្នកព្យាក​រក្រសួង​ធនធាន​ទឹក​និឧតុនិយមបានរកឃេីញអំពីស្ថានភាព​បែបនេះធ្វើឲ្យ​ ៖

១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖​ សីតុណ្ហភាពអប្បបរមា មានពី ១៦-៦៧°C​ សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅច្រើន ។​ ជាមួយគ្នានោះ ក៏មានផ្នែកខ្លះអាចមាន​ភ្លៀងធ្លាក់ខ្លាំង។

២- បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន​ ៖​ សីតុណ្ហភាពអប្បបរមា មានពី២៣-២៥°C​ សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°c នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅ​ បង្គួរ ។

៣- បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C​ សីតុណ្ហភាពអតិបរមា មាន​ពី២៩-៣១°C នឹងអាចមានភ្លៀងធ្លាក់​រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅ​មធ្យម​ ៕​ ដោយ​ ៖​ សុខខេមរា​

 


ចែករំលែក៖