ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាបានរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ ចំនួន២៦នាក់ ថ្មីទៀត ដែលជាករណីនាំចូលពីក្រៅប្រទេសនិងព្យាបាលជាសះស្បើយចំនួន៤នាក់

ចែករំលែក៖

ភ្នំពេញ៖កម្ពុជាបានរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ ចំនួន២៦នាក់ ថ្មីទៀត ដែលជាករណីនាំចូលពីក្រៅប្រទេស ខណៈបានព្យាបាលជាសះស្បើយចំនួន៤នាក់ ដោយបច្ចុប្បន្ននេះ អ្នកដែលកំពុងសម្រាកព្យាបាលសរុបមានចំនួន៥៧នាក់ ។ 

នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នេះ ។ 

ទន្ទឹមនេះ អ្នកដំណើរតាមជើងហោះហើរកូរ៉េចំនួន១០៩នាក់ ដែលមានលទ្ធផល «តេស្តអវិជ្ជមាន» វីរុសកូវីដ-១៩ ត្រូវបានចែកចេញអោយធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កទ័ពអាកាសក្នុងរាជធានីភ្នំពេញ ចំនួន២០នាក់និងនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ចំនួន៨៩នាក់ ។

ដោយឡែក អ្នកដំណើរមកពីប្រទេសអេហ្ស៊ីប និង ប្រទេសរុស្ស៊ី បានមកបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី ចំនួន១១៩នាក់ ដែលមានលទ្ធផល «តេស្តអវិជ្ជមាន» វីរុសកូវីដ-១៩ ត្រូវបានដាក់អោយធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យសម្តេច ហ៊ុន សែន បុរី១០០ខ្នង ក្នុងរាជធានីភ្នំពេញ ។

កម្ពុជាយើងមិនទាន់រួចផុតពីជំងឺឆ្លងកូវីដ-១៩ ទេ សូមបងប្អូនទាំងអស់គ្នា គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន គឺ «យើងអាចភ្លេចជំងឺកូវីដ-១៩ តែជំងឺកូវីដ-១៩ មិនដែលភ្លេចយើងទេ» ៕ ដោយ៖ចេស្តា


ចែករំលែក៖