ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មកឈរលើបង្កាន់ដៃស្ពានជ្រោយចង្វាចង់លោតទឹកសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់មិនដឹងថាមានបញ្ហាអី្វទេបានមកឈរនៅលើបង្កាន់ដៃស្ពានជ្រោយចង្វាបម្រុងលោតទឹកសម្លាប់ខ្លួនតែត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ទាន់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១៖០០នាទី រសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ស្ពានជ្រោយចង្វាចាស់) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។បុរសខាងលើយើងមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

តាមប្រភពព័ត៌មានបឋមនៅនឹងកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសខាងលើបានឈរនៅលើបង្កាន់ដៃស្ពានដែលជាកន្លែងហាមឃាត់មិនដឹងថាបម្រុងលោតទឹកសម្លាប់ខ្លួនឬក៏យ៉ាងណានោះទេ ហើយភ្លាមៗនោះកម្លាំងសមត្ថកិច្ចក៏បានមកដល់ទីតាំងកើតហេតុព្យាយាមលួងលោមពន្យល់ប្រាប់គាត់ក៏គាត់មិនស្ដាប់ដែរ ដោយបុរសខាងលើគាត់បានតបទៅកម្លាំងសមត្ថកិច្ចថាខ្ញុំចង់ឈរនៅទីនេះស្រេចតែខ្ញុំ។ ហេតុនេះហើយទើបកម្លាំងសមត្ថកិច្ចយករថយន្តនិងចាប់លើកបុរសខាងលើដាក់លើរថយន្តដើម្បីយកទៅប៉ុស្តិ៍ធ្វើការណែនាំតែម្ដង។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានយកបុរសខាងលើទៅប៉ុស្តិ៍ស្រះចកដើម្បីធ្វើការណែនាំនិងឱ្យគាត់ត្រឡប់ទៅផ្ទះវិញ៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖