ភ្នំពេញ ៖នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តឆ្លៀតពេលចុះទៅពិនិត្យការងារសាងសង់អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញជាថ្មីម្ដងទៀត ដើម្បីជំរុញឲ្យក្រុមជាងប្រឹងប្រែងស្ថាបនាឲ្យបានឆាប់រួចរាល់តាមការកំណត់ និងប្រិតប្រៀងគុណភាពស្របតាមស្តង់ដារបច្ចេកទេស។
ជាលទ្ធផលនៃការចុះត្រួតពិនិត្យនិងជំរុញការងារជាប្រចាំឃើញថា អគាររដ្ឋបាលប្រណីតរបស់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញមួយនេះលេចចេញជារូបរាង90%ហើយ ហើយនឹងត្រូវបានបញ្ចប់រួចរាល់ដាក់ឲ្យប្រើប្រាស់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
សូមបញ្ជាក់ថា អគារមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីអគារមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា ដែលបានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួចមកហើយក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផងដែរ។ អគារទាំងពីរនេះគឺប្រកបដោយប្រណីតភាព និងទុកជាគំរូដល់បណ្តាមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដទៃទៀត ក្នុងការសាងសង់នាពេលក្រោយ៕ដោយ៖ស សម