ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Flamengo កំពុងសម្លឹងមើលបេក្ខភាពសម្រាប់តួនាទីគ្រូបង្វឹកដែលកំពុងនៅទំនេរ

ចែករំលែក៖

កីឡាអន្តរជាតិ៖ ក្លិFlamengo បាននិងកំពុងកំណត់បញ្ជីឈ្មោះលោកDomenec Torrent សញ្ជាតិអេស្ប៉ាញ និងលោកCarlos Carvalhal សញ្ជាតិព័រទុយហ្គាល់ជាបេក្ខជនសំខាន់សម្រាប់តំណែងជាគ្រូបង្វឹកដែលក្លិបកំពុងទំនេរ នេះបើយោងតាមរបាយការណ៍សារព័ត៌មានក្នុងប្រទេសប្រេស៊ីលនៅព្រឹកថ្ងៃចន្ទ ទី២៧ កក្កដានេះ

ទីភ្នាក់ងារសារព័ត៌មាន Gazeta Esportiva បានរាយការណ៍ថា អនុប្រធានក្លិប Flamengo លោក Marcos Braz និងនាយកប្រតិបត្តិលោក Bruno Spindelបច្ចុប្បន្នកំពុងស្ថិតក្នុងទ្វីប អឺរ៉ុបដើម្បីពិភាក្សាជាមួយអ្នកទាំង

លោក Domenec គឺជាអតីតជំនួយការរបស់លោក Pep Guardiola នៅឯក្លិប Barcelona, ​​Bayern Munich និង Manchester City មុនពេលចូលរួមជាមួយក្លិប New York City ក្នុងនាមជាគ្រូបង្វឹក កាលពីខែមិថុនា ឆ្នាំ២០១៨។ ចំណែកលោក Carvalhal បច្ចុប្បន្នជាអ្នកគ្រប់គ្រងក្លិ Rio Ave របស់ព័រទុយហ្គាល់ត្រូវបានគេយល់ថា ជាមនុស្សដែលស័ក្តិសមទទួលតំណែងនេះ

បុរសវ័យ៥៤ឆ្នាំលោក Carvalhal បាននិយាយថា គាត់បានទទួលការផ្តល់ជូនពីក្លិបជាច្រើនបន្ទាប់ពី Rio Ave ទទួលបានកៅអី Europa League ជាមួយនឹងជ័យជម្នះ ទៅលើក្រុម Boa Vista នៅក្នុងការប្រកួតចុងក្រោយនៃរដូវកាលនេះកាលពីថ្ងៃសៅរ៍កន្លងទៅ

សូមបញ្ជាក់ថា ក្លិប Flamengo បាននិងកំពុងស្វែងរកគ្រូបង្វឹកម្នាក់ចាប់តាំងពីថ្ងៃទី១៧ ខែកក្កដានៅពេលដែលលោក Jorge Jesus បានលាលែងពីតំណែងដើម្បីទៅទទួលធ្វើជាគ្រូបង្វឹកអតីតក្លិបរបស់គាត់ Benfica បុរសវ័យ៦៥ ឆ្នាំរូបនេះធ្លាប់បានដឹកនាំក្រុម Klap Ya Handz ទីក្រុង Rio ទទួលបានពានរង្វាន់ចំនួន៦ក្នុងរយៈពេល១៣ ខែ រួមទាំងពានរង្វាន់Serie A របស់ប្រេស៊ីលកាលពីឆ្នាំមុន និងពានរង្វាន CopaLibertadores ផងដែរ៕ដោយ៖ភារៈ


ចែករំលែក៖