ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឈប់មុខផ្ទះមិនដកសោរម្ចាស់យកអីវ៉ាន់ចូលក្នុងផ្ទះចេញមកវិញចោរជិះយកបាត់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅមួយគ្រឿងត្រូវបានជនសង្ស័យមិនស្គាល់មុខលួចកាច់សោរជិះយកទៅបាត់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៍មកសមត្ថកិច្ចបន្ទាប់ពីម្ចាស់ម៉ូតូឈប់ហើយដើរចូលក្នុងផ្ទះធ្វេសប្រហែសមិនដកសោរចេញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២០ឆ្នាំ២០២០ស្ថិតក្នុងភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

តាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថាម្ចាស់ម៉ូតូមានឈ្មោះឈិន កំសាន្ត ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរកសិក មានស្រុកកំណើតភូមិកំពង់ចក ឃុំកំពង់ចក ស្រុករំដួល ដោយបច្ចុប្បន្នផ្ទេរមកស្នាក់នៅភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

ចំណែកម៉ូតូដែលបាត់ម៉ាកហុងដាសេ១២៥ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខស្វាយរៀង ១H. ២៧៤០ ។

បើតាមការបំភ្លឺពីម្ចាស់ម៉ូតូបានប្រាប់សមត្ថកិច្ចថាមុនកើតហេតុគាត់បានជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខស្វាយរៀង១ H.២៧៤០ ត្រលប់ចេញមកពីផ្សារគោលបំណងមកផ្ទះដោយមេឃកំពុងភ្លៀងធ្លាក់ខ្លាំងគាត់ក៏បានឈប់ម៉ូតូនៅមុខផ្ទះមិនបានដកសោរចេញទេខណះចូលក្នុងផ្ទះមួយភ្លេត។

ប្រភពបន្តថាលុះដើរមកមុខផ្ទះបំរ៉ុងអូសចូលផ្ទះស្រាប់តែក្រឡេកមើលមិនឃើញម៉ូតូទើបបង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្នសមត្តកិច្ចនគរបាលកំពុងកត់កំណត់ហេតុនិងស្រាវជ្រាវរកមុខសញ្ញាដើម្បីឃាត់ខ្លួនជនសង្ស័យចាត់ការតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖