ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីពូទីន រុស្ស៊ីនឹងបំពាក់អាវុធទំនើបបំផុត ដល់ទាហានជើងទឹក

ចែករំលែក៖

អន្តរជាតិ៖ មានប្រសាសន៍ នៅក្នុងទិវានៃការបង្កើតកម្លាំងទាហានជើងទឹក រុស្ស៊ី​ថ្ងៃទី​២៦ខែកក្កដា ក្នុង​ទីក្រុងSt.Peterburg ប្រធានាធិបតីពូទីនបានបញ្ជាក់ថា រុស្ស៊ីនឹងបំពាក់អាវុធទំនើបៗជាច្រើនឲ្យកម្លាំងទាហានជើងទឹក​។
ការរៀបចំទិវាទាហានជើងទឹកបានធ្វើឡើងនៅតំបន់ជាច្រើន ​ប៉ុន្តែនៅក្នុងកំពង់ផែ Kronstadt ក្នុងទីក្រុង St.Peterburg មានការដង្ហែរក្បួនព្យុហយាត្រាទាហានជើងទឹក ដោយមាននាវាចម្បាំងធំៗ​រាប់សិបគ្រឿងនិងទាហានជើងទឹក​៤០០០នាក់ចូលរួម។
មានប្រសាសន៍នៅក្នុងពិធី ដ៏សំខាន់នោះ លោកពូទីនបានសរសើរដល់ប្រវត្តិសាស្ត្រដ៏អស្ចារ្យ​របស់កម្លាំងទាហានជើងទឹក។ លោកពូទីនក៏បានសន្យាថា​នឹងបន្តធ្វើឲ្យទាហានជើងទឹក រុស្ស៊ី កាន់តែខ្លាំងឡើង​។ ជាមួយគ្នានេះ ទាហានជើងទឹកនឹងទទួលបានការបំពាក់មីស៊ីលបរមាណូ ។
ប្រធានាធិបតីពូទីនបញ្ជាក់ទៀតថា កម្លាំងទាហានជើងទឹកនឹងទទួលបាននាវាចម្បាំងថ្មី​ចំនួន​៤០គ្រឿងបន្ថែមទៀតនៅក្នុងឆ្នាំនេះ​​ និងមីស៊ីលទំនើប មានល្បឿននឿនជាងសំឡេង​៥ដង ។
រយៈពេលកន្លងមក រុស្ស៊ីបានបង្ហាញអាវុធទំនើបៗជាច្រើននៅក្នុងពិធីដង្ហែរក្បួនព្យុហយាត្រា ។ មិនតែប៉ុណ្ណោះទាហានរុស្ស៊ីក៏បានធ្វើសមយុទ្ធទ្រង់ទ្រាយធំជាបន្តបន្ទាប់ដោយមិនប្រកាសឲ្យកម្លាំងទាហានដឹងជាមុននោះឡើយ ដើម្បីត្រួតពិនិត្យ​ ការត្រៀមលក្ខណៈបានល្អបំផុតក្នុងការធ្វើសង្គ្រាម​៕ ដោយ៖ធីរីណា


ចែករំលែក៖