ខេត្តកំពង់ចាម៖ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅវេលាម៉ោង១៤ នឹង៣០នាទី នៅចំណុចភូមិទួលត្រពាំងទូក ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ជាមួយជំនាញស្រុកព្រៃឈរ និងស្រុកជេីងព្រៃដឹកនាំដោយលោកវរសេនីយ៍ឯក ជីវ សេងរស់ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន បើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន១០នាក់ ស្រី០១នាក់ផងដែរ ។
មន្រ្តីជំនាញបន្តថា ជនសង្ស័យទាំង១០នាក់នេះ៖
ទី១–ឈ្មោះ គិន សុខដាវិន ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិតារៀម ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ទី២–ឈ្មោះ មឿន មិថុនា ភេទប្រុស អាយុ២២ឆ្នំា ជាតិខ្មែរ នៅភូមិទួលក្រសាំង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ទី៣–ឈ្មោះ ខុន សុខផា ភេទប្រុស អាយុ១៧ឆ្នំា ជាតិខ្មែរ នៅភូមិ ត្រពាំងទូក ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេតកំពង់ចាម។
ទី៤ –ឈ្មោះ មឿន ដារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ នៅភូមិ ទួលក្រសាំង ឃុំ ជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ទី៥–ឈ្មោះ ញ៉ ស្រីណុច ភេទស្រី អាយុ២៦ឆ្នាំ ជាតិខ្មែរ ភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ទី៦–ឈ្មោះ យឹម យន់ ភេទប្រុស អាយុ ៥០ឆ្នាំ ជាតិខ្មែរ នៅភូមិកកោះ ឃុំ សំពងជ័យ ស្រុកជើងព្រៃខេត្តកំពង់ចាម។
ទី៧–ឈ្មោះ សុខ ដា ភេទ ប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរនៅភូមិទួលខ្វាវឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពងចាម។
ទី៨– ឈ្មោះ យែម សុខខួច ភេទប្រុស អាយុ ២៤ឆ្នាំ ជាតិខ្មែរ នៅភូមិឈើបាក់ ឃុំបឹងណាយស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ទី៩–ឈ្មោះ ថូ សុីវ៉ាន់ ភេទប្រុសអាយុ ២៧ឆ្នាំ ជាតិខ្មែរ នៅភូមិថ្មី ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ទី១០– ឈ្មោះ មាឃ ពន្លឺ ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរនៅភូមិ អ្នកកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្ត កំពង់ចាម។
ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន០៧កញ្ចប់ (ធំ២កញ្ចប់)ទូរស័ព្ទចំនួន០៧គ្រឿង ជញ្ចឹងអេឡិចត្រូនិចចំនួន០១គ្រឿង ម៉ូតូចំនួន០៥គ្រឿង នឹងសំភារៈវេចខ្ចប់មួយចំនួនធំ។
បច្ចុប្បន្នជនសង្ស័យខាងលើ ជំនាញបាននាំមកការិយាល័យដើម្បីធ្វើការស្រាវជ្រាវនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
ដោយ៖ស សម