ព័ត៌មានទាន់ហេតុការណ៍៖

Flamengo តែងតាំងជំនួយការរបស់លោក Pep Guardiola ជាគ្រូបង្វឹកថ្មី

ចែករំលែក៖

កីឡាអន្តរជាតិ៖ ក្លិប Flamengo គ្រោងនឹងតែងតាំងលោក Domenec Torrent ជាគ្រូបង្វឹកថ្មីរបស់ពួកគេនៅថ្ងៃសុក្រនេះ។កន្លងទៅលោក Torrent ធ្លាប់ធ្វើជាជំនួយការរបស់លោក Pep Guardiola នៅក្លិBarcelona, ​​Bayern Munich និង Manchester City

តួនាទីពីមុនរបស់គាត់ក្នុងនាមជាគ្រូបង្វឹកគឺបានមកដឹកនាំក្លិប New York City  បន្ទាប់ពីចាកចេញពីក្រុម Manchester City កាលពីឆ្នាំ២០១៩បុរសវ័យ៥៨ឆ្នាំរូបនេះនឹងចុះកិច្ចសន្យារយៈពេល១៨ខែនៅក្លិបFlamengo ហើយនឹងនាំយកជំនួយការនាក់របស់គាត់ទៅជាមួយ។

ក្លិមានមូលដ្ឋាននៅប្រទេសប្រេស៊ីល Flamengo មួយនេះធ្លាប់បាតែងតាំងលោក Jorge Jesus ដែលផ្លាស់ទៅ Porto កាលខែមុន បន្ទាប់មកក៏ទាក់ទងលោក Torrent តាមការណែនាំរបស់លោកGuardiola ដើម្បីដឹកនាំក្លិបបន្ត ៕ដោយ៖ភារៈ


ចែករំលែក៖