ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ អញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខកងកម្លាំងនគរបាលនៃអង្គភាពអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០កន្លងមកថ្មីៗនេះ លោកឧត្តមសេនីយ៍ឯក​ ឆាយ​ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អមដំណើរដោយ លោក ឧត្តមសេនីយ៍ឯក​ ចាន់​ ស៊ីថា អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខកងកម្លាំងនគរបាល នៃអង្គភាពអន្តរាគមន៍ ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក​ ឆាយ​ គឹមខឿន បាននាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបានថ្លែងការលើកសរសើរដល់កងកម្លាំងទាំងអស់ដែលកន្លងមកបានខិតខំប្រឹងប្រែងក្នុងការរួមចំណែកថែរក្សាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

លោកឧត្តមសេនីយ៍ឯក​ អគ្គស្នងការរង ក៏បានណែនាំ និងរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវពង្រឹងសមត្ថភាពជំនាញ វិជ្ជាជីវៈឱ្យបានល្អ ជាពិសេសត្រូវគោរពវិន័យឱ្យបានខ្ពស់និងអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំឱ្យបានម៉ឺងម៉ាត់បំផុត។

រួមជាមួយគ្នានោះលោកឧត្តមសេនីយ៍ឯក​ ឆាយ​ គឹមខឿន និងប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យការបង្ហាញក្បាច់គុនរបស់កងកម្លាំងអន្តរាគមន៍ និងបានពិនិត្យមធ្យោបាយ ឧបករណ៍ សម្ភារកន្លែងស្នាក់នៅ ហូបចុក របស់អង្គភាពអន្តរាគមន៍ផងដែរ៕

ដោយ៖ជ្រោយ ពេជ្រ


ចែករំលែក៖