ព័ត៌មានទាន់ហេតុការណ៍៖

ប៉ុន្មានខែជាប់គ្នានេះមានក្រុមគ្រួសារអ្នកសិល្បៈល្បីៗ១០រូបហើយជួបទុក្ខធំព្រោះសាច់ញាតិទទួលមរភាព

ចែករំលែក៖

   ភ្នំពេញ៖ យ៉ាងហោចណាស់មានក្រុមគ្រួសារអ្នកសិល្បៈចំនួន១០ដែលបានជួបទុក្ខធំក្រោយពីសមាជិកជិតដិតពួកគេទទួលមរណភាព ដែលជារឿងដ៏សោកសៅសម្រាប់ពួកគេ។

ទី១-គឺឪពុកបង្កើតរបស់តារាចម្រៀងប្រចាំផលិតកម្មថោនលោកសុគន្ធ ថេរ៉ាយុ ។ ឪពុករបស់លោកបានទទួលមរណភាពកាលពីវេលាម៉ោងទៀបភ្លឺ​ឈានចូលថ្ងៃទី ៣០ មីនា ឆ្នាំ២០២០ ដោយរោគាពាធ ក្នុង​ព្រះជន្ម៦០ឆ្នាំ មរណភាពរបស់ឪពុកតារាចម្រៀងរូបនេះទទួលបានការចូលរួមរំលែកទុក្ខច្រើនពីអ្នកសិល្បៈបើទោះបីជាស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ ក៏ដោយ។

ទី២-គឺម្តាយបង្កើតរបស់តារាសម្តែងនិងបង្ហាញម៉ូត កញ្ញា សូ ដានីតា។ ម្តាយរបស់នាងបានទទួលមរណភាពវេលាម៉ោង និង ២០នាទីកាលពីថ្ងៃទី ៣១ មីនាឆ្នាំ២០២០ ដែលខុសគ្នាត្រឹមមួយថ្ងៃតែប៉ុណ្ណោះជាមួយឪពុករបស់លោក សុគន្ធ ថេរ៉ាយុ នាងទទួលបានសារលើកទឹកចិត្តជាច្រើនពីអ្នកគាំទ្រ និងមិត្តរួមអាជីព។

ទី៣-គឺមរណភាពរបស់ឪពុកជាទីស្រឡាញ់ របស់ អ្នកនាង ខាត់ សុឃីម ។ មរពភាពរបស់សិល្បករជើងចាស់លោក លាវ ខាត់បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង។ លោក បានទទួលមរណភាពនៅយប់ថ្ងៃទី ២១ខែ មិថុនា ឆ្នាំ២០២០ ក្នុងជន្មាយុ ៦៧ ឆ្នាំ ដោយជំងឺលើសឈាម ដែលធ្វើឲ្យក្រុមគ្រួសារអាឡោះអាល័យជាខ្លាំង។

ទី៤-គឺម្តាយបង្កើតរបស់តារាសម្តែង អ៊ុំ សក្កណា បានទទួលមរភាពកាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០២០ អ្នកស្រីមិនបានទាន់ដង្ហើមអ្នកម្តាយដែលមានវ័យជរា ឈឺរ៉ាំរ៉ៃនោះទេព្រោះតែកំពុងថតភាពយន្តមួយនៅភ្នំពេញ។ម្តាយតារាសម្តែងជើងចាស់ អ្នកស្រី អ៊ុំ សក្កណា មានវ័យ៩៥ ឆ្នាំ និងបានធ្លាក់ខ្លួនឈឺធ្ងន់កាលពី កន្លងទៅនេះនៅផ្ទះនាតំបន់ពេជ្រនិលខេត្តកំពង់ស្ពឺ។

ទី៥-គឺ តារាសម្តែង និងកំប្លែងភេទទី៣ លោក ហួត វឌ្ឍនា ហៅMr Queenបានទទួលមរណភាពហើយកាលពីព្រឹកថ្ងៃទី០៣ ខែកក្កដានេះ ការចំណាយពេលព្យាបាលជំងឺ និងម្តាយមិនមានប្រាក់គ្រប់គ្រាន់ពេលនេះមិនទាំងមានប្រាក់ធ្វើបុណ្យសពផង។

ទី៦-គឺមរណភាពព្រឹទ្ធាចារ្យ ព្រីង សាឃន បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងជន្មាយុ៨០ឆ្នាំ ដោយជរាពាធ។មរណភាពរបស់លោកបានបន្សល់ទុក្ខនៅការសោកស្តាយជាខ្លាំងព្រោះតែលោកគឺជាសាស្ត្រាចារ្យនៅសាលាវិចិត្រសិល្បៈដែលមានជំនាញខាងភាពយន្ត របាំ ល្ខោនយីកេ និងទេពកោសល្យជាច្រើនទៀត។

ទី៧-គឺមរភាពរបស់ម្តាយតារាចម្រៀងក្រុមត្រកូល ឱក គឺលោកស្រីទីវ សោភណ្ឌ បានទទួលមរណភាព នៅ យប់រំលងអធ្រាត្រវេលាម៉ោង០២ និង ៤៥ នាទី ឈានចូលថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០២០ ដោយរោគាពាធ ក្នុងជន្មាយុ៥៩ឆ្នាំ

ទី៨-គឺ តារាសម្តែង អ្នកស្រី ប៉ែន សុផានី បានជួបទុក្ខធំក្រោយពីម្តាយរបស់អ្នកស្រីទទួលមរណភាព កាលពី ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០២០នៅវេលាម៉ោង ១១ និង ៤០នាទី ថ្ងៃត្រង់ដោយជំងឺមហារីកដំណាក់ចុងក្រោយបន្ទាប់ពីជំងឺនេះបានធ្វើទុក្ខអស់ជាច្រើនឆ្នាំ

ទី៩-អ្នកម្តាយរបស់តារាសម្តែង និងបង្ហាញម៉ូតកញ្ញា ទឹម រដ្ថាដែលបានទទួលមរណភាពកាលពីយប់ ថ្ងៃទី ៣១ ខែ កក្កដា ឈានចូលថ្ងៃទី ខែ សីហា ឆ្នាំ ២០២០ដោយសារជំងឺគាំងបេះដូង និងធ្វើឲ្យក្រុមគ្រួសារអាឡោះអាល័យជាខ្លាំង។

ទី១០-គឺមរណភាពរបស់ លោក ឡាយ វណ្ណៈ តារាចម្រៀងកន្រ្ទឹម​បានទទួលមរណភាព​ហើយ​ក្នុង​ជន្មាយុ​ជិត​៥០ឆ្នាំ កាលពីថ្ងៃទី២ ខែសីហាឆ្នាំ២០២០នេះ ដោយសារជំងឺក្រិនថ្លើម​ធ្ងន់ធ្ងរ​មិនអាចសង្រ្គោះ​បានឡើយ ហើយ​បុណ្យសព​នឹង​តម្កល់ធ្វើបុណ្យតាមប្រពៃណី​នៅវត្តគៀនឃ្លាំង​៕ដោយ៖វឌ្ឍនា


ចែករំលែក៖