ភ្នំពេញ៖ ក្មេងស្រីម្នាក់បានធ្លាក់ពីលើអគារខុនដូ ភែន ហោស រេសុីដេន(The Penthouse Condo ) ស្លាប់ដោយគេមិនដឹងថាជាករណីធ្វើអត្តឃាតឬក៏ជាករណីឃាតកម្មនោះទេ។
ប៉ុន្តែលោក លោក មៀច ឈួនសុីម៉ូលី អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌចំការមន បានប្រាប់អោយដឹងថា ៖ ជនរងគ្រោះជាជនជាតិចិន អាយុ២០ឆ្នាំ លោតសម្លាប់ខ្លួនពីជាន់ទី១២។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវព្រះសុធារស ខាងមុខផ្សារអុីអន១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចបញ្ជាក់ថា៖ ជនរងគ្រោះ(សព) ឈ្មោះ LIN BINGYI អាយុ២០ឆ្នាំ ជនជាតិចិន ស្នាក់នៅខុនដូ ភែនហោស រ៉េសុីដែន បន្ទប់លេខ១២-០៨ ជាន់ទី១២ ផ្លូវសុធារស ក្រុម២៨ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានិភ្នំពេញ មុខរបរទេសចរ កាន់លិខិតឆ្លងដែនលេខEF745652 ។ ប៉ុន្តែក្នុងលិខិតឆ្លងដែនត្រូវបានលុបឆ្នាំ ទុកតែថ្ងៃនិងខែ ។ ក្នុងការមើលរូបភាពសព ហាក់ជាអនីតិជន នៅក្មេងបំផុត។
ប្រភពព័ត៌មានពីសន្តិសុខនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងទ្បើយគាត់កំពុងឈរយាមនៅទីតាំងកើតហេតុ លុះមួយសន្ទុះក្រោយមកស្រាប់តែឃើញជនរងគ្រោះធ្លាក់ពីលើអគារជាន់ទី៦ បែកក្បាលស្លាប់ភ្លាមៗ។
យ៉ាងណាមិញពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចពុំទាន់បញ្ជាក់ឱ្យច្បាស់លាស់ ថាជាករណីធ្វើអត្តឃាតឬក៏ជាករណីឃាតកម្មអ្វីឲ្យពិតប្រាកដនៅទ្បើយទេ៕ដោយ៖ជ្រោយ ពេជ្រ