ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តព្រះសីហនុ! ភ្ញៀវទេសចរ​ជាង៦រយនាក់ ដែល​ជាប់​នៅលើ​កោះរ៉ុង​ជាច្រើន​ថ្ងៃ​ ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង ពេលនេះជម្លៀសដោយសុវត្ថិភាពហើយ

ចែករំលែក៖

ភ្នំពេញ អ្នកនាំពាក្យរបស់រដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានបញ្ជាក់នៅថ្ងៃទី៥ ខែសីហានេះថា ភ្ញៀវទេសចរចំនួន៦២១នាក់ដែលជាប់នៅលើកោះរ៉ុងជាច្រើនថ្ងៃដោយសារភ្លៀងធ្លាក់ខ្លាំង និងមានរលកខ្ពស់ៗនៅលើផ្ទៃសមុទ្រ ពេលនេះត្រូវបានអាជ្ញាធរបញ្ជូនមកកាន់ក្រុងព្រះសីហនុដោយសុវត្ថិភាព​ ​

លោក ឃាង ភារម្យ បន្តថាអាជ្ញាធរបានប្រើប្រាស់ទូកទេសចរណ៍ខ្នាតធំល្បឿនលឿន គ្រឿង ដើម្បីដឹកភ្ញៀវទេសចរ ចេញពីកោះរ៉ុងចំនួនជើងដោយអ្នកទេសចរទាំងអស់នោះសរុប ចំនួន៦២១នាក់ ក្នុងនោះមានជនបរទេសចំនួន៥០នាក់ ហើយពួកគាត់ បានធ្វើដំណើរទៅកម្សាន្តនៅកោះរ៉ុង មុនថ្ងៃដែលមានភ្លៀងធ្លាក់ខ្លាំង និងរលកខ្ពស់ដោយសាររងឥទ្ធិពលពីព្យុះទី ឈ្មោះស៊ីនឡាគូ

អ្នកនាំពាក្យរូបនេះ បានបន្តទៀតថា នៅមានអ្នកទេសចរមួយចំនួនតូចទៀតដែលនៅជាប់នៅលើកោះរ៉ុង ដោយសារពួកគាត់ស្ថិតនៅតំបន់ផ្សេងៗគ្នាប៉ុន្តែយ៉ាងណាក៏ដោយ អាជ្ញាធរនឹងបន្តជម្លៀសពួកគាត់មកក្រុងព្រះសីហនុនៅពេលអាកាសធាតុអំណោយផល

បើគិតត្រឹមថ្ងៃទី ខែសីហានេះ អាជ្ញាធរខេត្តព្រះសីហនុ ក៏បានសម្រេចបិទការធ្វើដំណើរតាមផ្លូវសមុទ្រទាំងស្រុង រហូតដល់មានការជូនដំណឹងសារជាថ្មី នេះបើតាមអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ

គួរបញ្ជាក់ថា ក្រសួងធនធានទឹកថ្មីៗនេះ ក៏បានចេញសេចក្តីជូនដំណឹងថា៖ចាប់ពីថ្ងៃទី ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីខ្សោយ ដែលបណ្ដាលឱ្យមានភ្លៀងធ្លាក់រាយប៉ាយនៅទូទាំងប្រទេសក្នុងកម្រិតពីតិចទៅច្រើនចំណែកខេត្តនៅតំបន់មាត់សមុទ្រដែលកំពុងតែរងនៅជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្លៀងនឹងនៅតែបន្តធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរប៉ុន្តែនៅថ្ងៃទី ដល់ថ្ងៃទី ខែសីហា នឹងមានភ្លៀងធ្លាក់ខ្លាំងកើតឡើង

សូមជម្រាបថា បើនៅតាមបណ្ដាខេត្តដែលជាតំបន់វាលទំនាបកណ្ដាល ភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតបរិមាណកើនឡើងពីតិចទៅច្រើនជាលំដាប់ រីឯខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសានវិញ ក៏នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅច្រើនផងដែរដោយ៖ស តារា


ចែករំលែក៖