ព័ត៌មានទាន់ហេតុការណ៍៖

សប្បុរសជនបានចាប់អារម្មណ៍ និងរីករាយចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមTYDA

ចែករំលែក៖

ភ្នំពេញ៖លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានថ្លែងអំណរគុណដល់សប្បុរសជនរួមមានលោក ឌី បញ្ញា លោក ស៊ុន ប៊ុនហេង លោក សេង ឡូត លោក នេត្រ ចំណាប់ ដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគម TYDA តាមរយៈការឧបត្ថម្ភសម្ភារនិងថវិកាដើម្បីផ្តល់លទ្ធភាពឱ្យសមាគមធ្វើសកម្មភាពមនុស្សធម៌ ផ្តល់សេវាពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងបេសកកម្មមនុស្សធម៌របស់សមាគមនៅទូទាំងប្រទេស។

លោកឌី បញ្ញា តំណាងសប្បុរសជន បានបង្ហាញសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសមាគមដែលបានផ្ដល់ឱកាស ឲ្យលោកបាននិងសប្បុរសជនចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមTYDAបង្កើនលទ្ធភាពជួយព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា សម្ភារបរិក្ខាពេទ្យ និងថវិកាមួយចំនួនរួមមាន ៖

ជែលលាងដៃ ចំនួន ១៤០ដប អាល់កុលចំនួន ១២០ដប និង ២០ កាន ម៉ាស់ចំនួន ២៥០ ប្រអប់ អង្ករចំនួន ៥,០០០ គីឡូក្រាម ថវិកាចំនួន ២០,០០០,០០០ រៀល ត្រូវបានធ្វើពិធីប្រគល់ទទួលក្រោមវត្តមានលោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងសប្បុរសជននៅទីស្នាក់ការកណ្ដាលសមាគមនៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០៕

ដោយ៖សូរិយា


ចែករំលែក៖