ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនេីបម៉ាកMG ពាក់ស្លាកលេខភ្នំពេញ​ 2BG-7891 បេីកបុកខឿនផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តទំនើបមួយគ្រឿងម៉ាកMG ក្នុងល្បឿនលឿន​ ហេីយបានជ្រុលទៅបុកខឿនផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង១​ និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​៧​ ខែសីហា​ ឆ្នាំ​២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវ៤២២​ កែងផ្លូវ៦៣​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

     យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហតុបានឲ្យដឹងថា​ មុនកេីតហេតុនោះគេឃេីញរថយន្តបង្កម៉ាក​ MG ពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2BG -7891 ដែលបេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៦៣​ ទិសដៅពីជេីងមកត្បូងក្នុងល្បឿនលឿន​ ខណៈមកដល់កែងផ្លូវលេខ៤២២​ ក៏ជ្រុលចង្កូតទៅបុកខឿនផ្លូវពេញទំហឹង​ បណ្ដាលឲ្យរថយន្តខាងលេីផ្លោងមកស្ដាំដៃបន្តិច​ ដាច់កាឡេកង់មុខផ្នែកខាងឆ្វេង​ រួមនិងកាងរថយន្តរងការខូចខាតយ៉ាងដំណំ​ ។ 

    ពាក់ព័ន្ធករណី​គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ​ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ​ គ្រាន់តែខូចខាតខឿនផ្លូវបន្តិចបន្ទួចតែប៉ុណ្ណោះ​ រីឯរថយន្តបង្កដែលងការខូចខាតយ៉ាងដំណំខាងលេី​ ត្រូវបានសមត្ថកិច្ចមូលដ្ឋានជំនាញចរាចរណ៍ខណ្ឌចំការមន​ ប្រគល់ឲ្យទៅម្ចាស់រថយន្តស្ទួចយកទៅជួសជុលដោយខ្លួនឯង​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖