ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Man City បានចុះហត្ថលេខាទិញបានខ្សែការពារ Ake ពី Bournemouth

ចែករំលែក៖

កីឡាអន្តរជាតិ៖ ក្លិប Manchester City របស់អង់គ្លេសបានប្រកាសថា កីឡាករអន្តរជាតិហុល្លង់ Nathan Ake បានចុះកុងត្រារយៈពេល៥ឆ្នាំជាមួយក្លិបរហូតដល់រដូវក្តៅឆ្នាំ២០២៥ ហើយបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសកិច្ចព្រមព្រៀងនេះមានតម្លៃ៤១លានផោន។

ខ្សែការពារវ័យ២៥ឆ្នាំដែលចាកចេញពីក្រុម Bournemouth រូបនេះបានក្លាយជាកីឡាករទី២របស់ Man City នៅរដូវក្តៅនេះបន្ទាប់ពីក្លិបបានបញ្ចប់ការចុះហត្ថលេខាជាមួយកីឡាករសញ្ជាតិអេស្ប៉ាFerranTorres ពីក្លិValencia កាលពីថ្ងៃអង្គារកន្លងទៅ

កីឡាករ Ake បាននិយាយថា Man City គឺជាក្រុមដ៏ល្អបំផុតមួយនៅក្នុងប្រទេសអង់គ្លេសក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ហើយការមកទីនេះគឺជាក្តីសុបិន្តសម្រាប់

ខ្ញុំដើម្បីចូលរួមប្រជែងយកពានរង្វាន់ធំៗ”

សូមបញ្ជាក់ថា ខ្សែការពារ Ake ធ្លាប់ចូលរួមជាមួយក្រុមតោខៀវនៅអាយុ១៦ឆ្នាំ បានបង្ហាញខ្លួនចំនួន១៤៦ប្រកួតនៅ Premier League សម្រាប់ក្រុមតោខៀវ Chelsea, Watford និង Bournemouthកីឡាកររូបនេះក៏ធ្លាប់បង្ហាញខ្លួនបាន១៣ដងសម្រាប់ក្រុមជម្រើសជាតិហុល្លង់ដោយរកបាន២គ្រាប់។ ក្រុម Man City បានបរាជ័យក្នុងការការពារតំណែងជើងឯក Premier League នៅរដូវកាលនេះ ខណៈដែលពួកគេចាញ់ពិន្ទុក្រុមជើងឯកហង្សក្រហម Liverpool រហូតដល់១៨ពិន្ទុ

ដោយ៖ភារៈ


ចែករំលែក៖