ខេត្តកោះកុង៖ នៅថ្ងៃទី៧ខែសីហាឆ្នាំ២០២០នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៥នាក់មាន ១-ឈ្មោះ អឿន វិត ភេទប្រុស អាយុ ៣៩ឆ្នាំ, ២-ឈ្មោះ សាន សាលី ភេទប្រុស អាយុ ៣៨ឆ្នាំ, ៣-ឈ្មោះ ចាន់ សុភក្តិ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិដំណាក់រវៀង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ, ៤-ឈ្មោះ ប៉ុង អែម ភេទប្រុស អាយុ ៣៦ឆ្នាំ និង៥-ឈ្មោះ នៅ សំណាង ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិល្វា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមត្រួតពិនិត្យសុខភាព អនុវត្តនីតិវិធី ពីមន្រ្តីចត្តាឡីស័កប្រចាំមាត់ច្រក នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។
ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវ៕ដោយ៖សូរិយា