ការប្រកួតបាល់ទាត់លីគកំពូលរបស់អាមេរិក Major League Soccer (MLS) បានប្រកាសថា ការប្រកួតរដូវកាលនេះនឹងបន្តនៅសប្តាហ៍នេះជាមួយនឹងកម្មវិធីប្រកួតជាច្រើនដែលនឹងត្រូវលេងនៅក្នុងកីឡដ្ឋាដោយគ្មានអ្នកចូលទស្សនាទេ។
លីគកំពូលអាមេរិកបានចេញសេចក្តីប្រកាសថា បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ រដូវកាលធម្មតានឹងចាប់ផ្តើមនៅថ្ងៃពុធនេះដែលក្រុមដំបូងគឺក្រុម Dallas ដែលត្រូវប្រកួតជាមួយក្រុមNashville។
សេចក្តីប្រកាសបានបន្តថា “យើងជឿជាក់ថាយើងមានផែនការល្អហើយ យើងជឿជាក់ថា កីឡាករនិងបុគ្គលិករបស់យើងផ្តោតលើការប្រកាន់ខ្ជាប់នូវពិធីសាររបស់យើង ហើយប្រសិនបើយើងអាចធ្វើបានយើងគួរតែអាចទទួលបានការប្រកួតបានល្អឡើងវិញ។ប្រសិនបើយើងមិនអាចធ្វើវាតាមរបៀបដែលមានសុវត្ថិភាពនិងធានាដល់សុខភាពរបស់កីឡាករយើងនោះយើងនឹងត្រូវដោះស្រាយ។
លោក Garber ប្រធានលីគកំពូលអាមេរិកបាននិយាយថា“យើងយល់ថា ការត្រឡប់ទៅប្រកួតឡើងវិញគឺនឹងមានបញ្ហាប្រឈមមួយចំនួន។ យើងដឹងអំពីបញ្ហាប្រឈមទាំងនោះយើងបានត្រៀមខ្លួនសម្រាប់ដោះស្រាយ ហើយបញ្ហាទាំងនោះអាចនឹងពិបាកជាមុនក៏ថាបាន។ យើងដឹងថាយើងអាចនឹង មានបញ្ហាដែលរំខានដល់ការប្រកួត ប៉ុន្តែតម្រូវការដើម្បីមានភាពបត់បែនច្រើនដែលចាំបាច់ត្រូវដោះស្រាយវា” ។
គួររំលឹកថា លីគកំពូលអាមេរិក MLS បានផ្អាករដូវកាលនៅថ្ងៃទី១២ ខែមីនាដោយសារជំងឺរាតត្បាតកូវីដ-១៩ បន្ទាប់ពីក្រុមនីមួយៗបានលេងតែ២ប្រកួត។ លីគបានចាប់ផ្តើមឡើងវិញជាមួយនឹងការប្រកួត ដែលកំពុងលេងនៅកីឡដ្ឋាន Orlando រដ្ឋ Florida ។ កាលពីខែកក្កដាលីគកំពូលអាមេរិកមួយ នេះមានកីឡាកររបស់ក្រុម Dallas និងកីឡាករក្រុមNashvilleជាច្រើនបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ ក្រៅពីក្រុមទាំងពីរនោះមានតែការធ្វើតេស្តវិជ្ជមាន២ប៉ុណ្ណោះដែលត្រូវបានបញ្ជាក់គឺមួយមកពីក្លិប Sporting Kansas City និងមួយមកពីក្លិប Columbus៕
ដោយ៖ភារៈ