ប្រទេសវៀតណាម៖ សូមបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា ខណៈប្រទេសជិតខាងជាប់ព្រំដែន គឺប្រទេស
វៀតណាម គិតត្រឹមព្រឹកថ្ងៃច័ន្ទទី ១០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០៩និង៣០នាទីមានអ្នកស្លាប់ថ្មីចំនួន២នាក់ ដែលរហូតដល់ ពេលនេះ មានអ្នកស្លាប់ដោយជំងឺកូវីដ-១៩កើនដល់១៣នាក់ហើយ។
សូមបញ្ជាក់ថា៖ វៀតណាម គិតត្រឹមព្រឹកថ្ងៃច័ន្ទទី១០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០៩និង៣០ នាទី អ្នកស្លាប់ដោយកូវីដ-១៩រួមមាន៖
– មានស្រ្តី ២ នាក់ បានស្លាប់ ក្នុងវ័យ ៣៣ ឆ្នាំ និង ៤៧ ឆ្នាំ ដោយសារកូវីដ-១៩ នៅដាណាង
– ចំនួនអ្នកឆ្លងសរុប ៨៤១ នាក់
– កំពុងសម្រាកព្យាបាលចំនួន ៤៣៥ នាក់
– និងស្លាប់កើនដល់ ១៣នាក់
– ករណីជាសះស្បើយសរុប ៣៩៥នាក់
– នៅវៀតណាមជាង ១៨ ម៉ឺន នាក់ កំពុងដាក់ដោយឡែក៕
ដោយ៖ សិលា