ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជិះកង់សញ្ជាតិស្វ៊ីសត្រូវបានហាមមិនឲ្យប្រកួត៤ឆ្នាំក្រោយរកឃើញប្រើប្រាស់សារធាតុញៀន

ចែករំលែក៖

អ្នកជិះកង់សញ្ជាតិស្វ៊ីសឈ្មោះ Kevin Winter ត្រូវបានហាមឃាត់មិនឲ្យចូលរួមប្រកួតរយៈពេល៤ឆ្នាំបន្ទាប់ពីកីឡាករជិះកង់រូបនេះបានធ្វើតេស្តរកឃើញសារធាតុហាមឃាត់ក្នុងវិស័យកីឡា

Kevin Winter ត្រូវបានដាក់ទណ្ឌកម្មដោយគណៈកម្មការវិន័យវិន័យអូឡាំពិកប្រទេសស្វ៊ីសបន្ទាប់គាត់បានផ្តល់ការធ្វើតេស្តក្រៅក្របខ័ណ្ឌការប្រកួតកាលពីខែមករា ឆ្នាំ២០១៩ ដែលត្រូវបានរកឃើញថាមានផ្ទុកសារធាតុមេទីណូឡូនស្តេរ៉ូណូស និងតេស្តូស្តេរ៉ូន។

កីឡាករជិះកង់វ័យ២៩ឆ្នាំរូបនេះទទួលបានលទ្ធផលល្អបំផុតនៅលើឆាកអន្តរជាតិគឺស្ថិតក្នុងចំណាត់ថ្នាក់ទី១៧ក្នុងការប្រណាំងកង់ ChronoChampenois ក្នុងឆ្នាំ២០១៦ ត្រូវបានផ្អាកជាបណ្តោះអាសន្នចាប់តាំងពីខែឧសភាមកម្ល៉េះ Kevin Winter បានអះអាងថា គាត់មិនដែលលេបថ្នាំដោយមិនបានពិនិត្យទេ ហើយសារធាតុហាមឃាត់នេះត្រូវបានគេរកឃើញនៅក្នុងអាហារបំប៉នរបស់គាត់ ប៉ុន្តែអំណះអំណាងរបស់គាត់ត្រូវបានក្រុមជំនុំជម្រះវិន័យច្រានចោល ដោយមិនចង់ផ្តល់ភស្តុតាងដោះបន្ទុកណាមួយដើម្បីគាំទ្រការអះអាងរបស់គាត់ឡើយ

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ប្រធានគណៈកម្មការវិន័យអត្តពលិកប្រទេសស្វ៊ីសបានរំលឹកដល់អត្តពលិកទាំងអស់ថា បទប្បញ្ញត្តិប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀនគឺផ្អែកលើគោលការណ៍នៃការទទួលខុសត្រូវយ៉ាងតឹងរុឹងបំផុត នេះមានន័យថាអត្តពលិកម្នាក់ៗទទួលខុសត្រូវតែលើសារធាតុដែលរកឃើញនៅក្នុងខ្លួនរបស់គាត់ប៉ុណ្ណោះដោយ៖ភារៈ


ចែករំលែក៖