អន្តរជាតិ៖ សារព័តមានCNN នៅថ្ងៃទី១២ខែសីហា បានផ្សាយថា ទីក្រុង Auckland ដែលមានពលរដ្ឋច្រើនជាងគេបំផុតនៅក្នុងប្រទេស នូវែលហ្សេឡង់បានសម្រេច វិលត្រឡប់ទៅកាន់ស្ថានភាពគ្រាមានអាសន្ន ក្រោយពីមានករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍បន្ទាប់ពីមិនមានអ្នកឆ្លង១២០ ថ្ងៃកន្លងមក។
នេះជាលើកទីមួយហើយដែលក្រោយរយៈពេល១២០ថ្ងៃមិនមានអ្នកឆ្លង ហើយច្បាប់គម្លាតសង្គមក៏ត្រូវបានលុបចេញ។ប៉ុន្តែនៅពេលនេះស្ថានភាពបានវិលត្រឡប់ទៅកាន់សភាពរស់នៅតាមច្បាប់គម្លាតសង្គមវិញ។
នាយករដ្ឋមន្ត្រី នូវែលហ្សេឡង់ លោកស្រី Ardern បានបញ្ជាក់ថា បានរកឃើញករណីឆ្លងនៅក្នុងសហគមន៍ដល់ទៅ ៤នាក់ ក្នុងរដ្ឋធានីAuckland ។ ទាំងនោះហើយទើបត្រូវដំណើរការច្បាប់គម្លាតសង្គមជាថ្មី។
ជាមួយគ្នានេះ បណ្តាភោជនីយដ្ឋាន ក្លិបកម្សាន្តនានា ត្រូវបិទទ្វារជាថ្មី។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រី នូវែលហ្សេឡង់លោកស្រីJacinda Ardern នៅថ្ងៃទី១២សីហានេះដែរក៏បានសម្រេចផ្អាកការរំលាយរដ្ឋសភាដើម្បីរៀបចំការបោះឆ្នោតជាថ្មីដែរ។ តាមគម្រោង នៅថ្ងៃទី១៧ខែសីហាត្រូវរំលាយរដ្ឋសភា ប៉ុន្តែដោយសារតែការផ្ទុះកូវីដ-១៩ជាថ្មីទើបត្រូវផ្អាករំលាយសភា ៕
ដោយ៖ធី រីណា