ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តី ក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក នួន សុថេរ៉ូ ស្ថាបនិក Anazadia ចូលជួបស្នើសុំអនុសាសន៍

ចែករំលែក៖

ភ្នំពេញ៖ លោករដ្ឋមន្រ្តី ក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក នួន សុថេរ៉ូ ស្ថាបនិក Anazadia ចូលជួបស្នើសុំអនុសាសន៍ ។
ក្នុងឱកាសអញ្ជើញ ចូលជួបសំដែងការគួរសម ជាមួយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លោក នួន សុថេរ៉ូ ស្ថាបនិក Anazadia បានគោរពស្នើសុំអនុសាសន៍ គាំទ្រក្នុងដំណើរការផ្សព្ធផ្សាយអាជីវកម្ម និងខាងផ្នែកសេដ្ឋកិច្ច តាមរយះការសំភាសន៏ អ្នកជំនួញ ម្ចាស់អាជីវកម្ម ដែលមានជំនាញ និងបទពិសោធន៍ច្បាស់លាស់ដើម្បីយក ធ្វើការចាក់ផ្សាយ តាមប្រពន្ធ័ផ្សព្ធផ្សាយ សង្គម Facebook YouTube អោយប្រជាពលរដ្ឋ បានយល់ដឹង ពិសេស សម្រាប់យុវជន ៕

ដោយ៖សិលា


ចែករំលែក៖