ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី​សុខាភិបាល​អាមេរិក អះអាងថា៖ បើ COVID-19 ត្រូវបាន​រកឃើញ​នៅ​អាមេរិក ឬ​តៃវ៉ាន់​មុនគេ​នោះ អ្វីៗ​ត្រូវ​ចប់

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ ពីទឹកដីកោះតៃវ៉ាន់ រដ្ឋមន្ត្រីសុខាភិបាលអាមេរិកលោក Alex Azar បានវាយប្រហារការឆ្លើយតបរបស់ចិនទៅនឹងជំងឺ COVID-19 ដោយលោក អះអាងថា បើCOVID-19 ត្រូវបានរកឃើញនៅអាមេរិក តៃវ៉ាន់មុនគេនោះ អ្វីៗត្រូវចប់រួចរាល់អស់ទៅហើយ លោករដ្ឋមន្រ្តីសុខាភិបាល បន្ថែមថា ចិនមានឱកាសក្នុងការផ្ដល់ដំណឹងដល់ពិភពលោកពីការផ្ទុះជំងឺឆ្លងផ្លូវដង្ហើមមួយនេះ ប៉ុន្តែចិនមិនបានធ្វើដូច្នោះឡើយ

រដ្ឋមន្ត្រីសុខាភិបាល  Alex Azar និងសេវាកម្មប្រជាជនអាមេរិក  បន្ដថា «​ខ្ញុំជឿថា វាមិនមែនជាការបំផ្លើសក្នុងការនិយាយថា ប្រសិនបើវីរុសនេះកើតនៅតៃវ៉ាន់ អាមេរិក វាទំនងជាត្រូវបានលុបបំបាត់យ៉ាងស្រួល​» រដ្ឋមន្ត្រីសុខាភិបាលរូបនេះ និយាយបែបនេះដោយសំដៅវីរុសដែលបង្កទៅជាជំងឺCOVID-19 អំឡុងពេលទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅតៃវ៉ាន់ ទីដែលលោកក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតរបស់អាមេរិកជាន់ដីកោះនេះតាំងពីឆ្នាំ១៩៧៩មកនោះ

លើសពីនេះទៅទៀត លោក Azar បានថ្លែងទៅកាន់អ្នកចូលរួមក្នុងពិធីនៅសាលាពេទ្យមួយក្នុងទីក្រុងតៃប៉ិ ក៏រិះគន់ចិនខ្លាំងៗចំពោះការឆ្លើយតបរបស់ប្រទេសនេះទៅនឹងការផ្ទុះជំងឺ COVID-19 នៅដំណាក់កាលដំបូង លោកAzar អះអាងថា បក្សកុម្មុយនីស្តចិនមានឱកាសក្នុងការព្រមានពិភពលោកនិងធ្វើការជាមួយពិភពលោកលើការប្រយុទ្ធប្រឆាំងវីរុស ប៉ុន្តែពួកគេមិនបានធ្វើបែបនោះឡើយ ហើយផលប៉ះពាល់លើជីវិតមនុស្សកើនឡើងរាល់ថ្ងៃ

បើតាមទីភ្នាក់ងារព័ត៌មាន AFP រដ្ឋមន្ត្រីអាមេរិករូបនេះបានវាយប្រហារទៀតថា ទីក្រុងប៉េកាំង មិនព្រមចែករំលែកព័ត៌មាន បំបិទមាត់គ្រូពេទ្យដែលទម្លាយរឿងរ៉ាវ និងបង្កការលំបាកដល់ការឆ្លើយតបជាសាកលទៅទៀត

គួរបញ្ជាក់ថា មកទល់ពេលនេះ អាមេរិកមានករណីឆ្លងជាងលានសែននាក់ ហើយស្លាប់ជាង១៦ម៉ឺននាក់  រីឯកោះតៃវ៉ាន់វិញ មានករណីឆ្លងតែ៤៨១នាក់ និងស្លាប់នាក់ប៉ុណ្ណោះ ទោះកោះមួយនេះនៅកៀកចិនក្ដី នេះជាការឆ្លើយតបរហ័ស និងការដាក់ចេញវិធានការតឹងរ៉ឹង ជួយតៃវ៉ាន់ឲ្យគេចផុតពីមហន្តរាយដូចអាមេរិក ចិនដែលជាទី COVID-19 ផ្ទុះមុនគេ មានករណីឆ្លងជាង៨៤០០០នាក់ និងស្លាប់ច្រើនជាង៤៦០០នាក់ដោយ៖សតារា


ចែករំលែក៖