ភ្នំពេញ៖ ជនសង្ស័យម្នាក់ជិះម៉ូតូដេីរមេីលក្នុងមូលដ្ឋានខណះឃេីញផ្ទះប្រជាពលរដ្ឋបេីកទ្វារចំហឱកាសល្អក៏ចូលលួចទ្រព្យសម្បត្តិជញ្ជូនចេញស្រាប់តែម្ចាស់ក្រឡេកឃេីញចាប់ជាប់ប្រគល់ជូននគរបាល កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅផ្លូវច្រកចូលផ្សារតាំងកសាង ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះរេត សារាជ ភេទប្រុសអាយុ២៦ ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណេីតនៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុគាត់បានហៅជាងមកជួសជុលផ្ទះរបស់គាត់ខណះជួសជុលផ្ទះមួយរួចហេីយក៏រេីមកជួសជុលផ្ទះមួយទៀតដែលនៅចំហៀងផ្លូវម្ខាងទៀតតែមិនបានបិទទ្វារផ្ទះដែលជួសជុលរួមហេីយនោះទេ។
ជនរងគ្រោះបានបន្តថា ខណះកំពុងជួសជុលក៏ក្រឡេកឃេីញជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកស្កូបពីពណ៌ ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ1BM 6814 មកឈប់មុខផ្ទះដោយឃេីញទ្វារផ្ទះចំហក៏ចូលទៅលួចយកប៉ុស្តិ៍ផ្សារ និងម៉ូទ័រជញ្ជូនចេញមកក្រៅភ្លាមនោះរូបគាត់ក៏ក្រឡេកឃេីញរត់មកឃាត់ជាប់តែម្តង។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងនាំខ្លួនជនសង្ស័យមកធ្វេីការសាកសួ នៅមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វេីសកម្មភាពលួចពិតប្រាកដមែនដោយសារខ្លួនបានយកសំភារៈទាំងនេះរបស់មេជាងទៅលក់យកលុយចាយអស់ហេីយគ្មានលុយទិញវិញក៏ជិះម៉ូតូឃេីញឱកាសល្អទេីបចូលលួចបំណងយកទៅសងមេវិញតែត្រូវបានម្ចាស់មកទាន់តែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្ណោះអាសន្នរង់ចាំចាត់ការតាមច្បាប់៕ដោយ៖ សុខាសែនជ័យ