ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាកំពុងសិក្សា ពីលទ្ធភាពនាំចេញ ត្រី ប្រា និងទីឡាបព្យា ទៅជប៉ុន និងចិន ចន្លោះ ៥០ទៅ១០០តោន

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងស្នើចិន នូវលទ្ធភាពនាំចេញ ត្រីទីឡាបព្យា និងកន្ធាយដើម្បី នាំចេញទៅ ចិន ។ លោក ថាយ សុមុនី ប្រធាន នាយកដ្ឋានអភិវឌ្ឍន៍ វារីវប្បកម្មបានថ្លែង ប្រាប់សារព័ត៌មាន បែបនេះ កាលពីថ្ងៃទី ១២ខែសីហា ឆ្នាំ ២០២០។
លោកបញ្ជាក់ដូច្នេះថា ៖ « ដោយឡែក ជប៉ុន បានយកសំណាក ត្រីទីឡាបព្យាកម្ពុ ជា ទៅពិសោធន៍នៅជប៉ុន ២ដងរួចមកហើយ និងមានគម្រោង នាំចេញត្រី ទី ឡាបព្យា ពីកម្ពុជាពី ៥០ ទៅ១០០តោន ប៉ុន្តែ ដោយសារបញ្ហាកូវីដ -១៩ គម្រោងត្រូវបាន ផ្អាក » ។
សម្រាប់លក្ខខណ្ឌ ដែលកម្ពុជាអាចនាំចេញ ផលនេសាទនេះបាន គឺទាមទារ ឲ្យកសិករ ចិញ្ចឹម តាមលក្ខណៈបច្ចេកទេសពូជ និងការផ្ដល់ចំណីឲ្យបានត្រឹមត្រូវ ។ ប៉ុន្តែលោកមិន អាចកំណត់ពេលវេលាបាននោះទេ ដោយ ត្រូវរង់ចាំការសម្រេចពីភាគី ជប៉ុននិង ចិន សិន ។

បើយោងតាមរបាយការណ៍ បូកសរុប ការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០១៩-២០២០ លើវិស័យជលផល ឆ្នាំ២០១៩ ផលនេសាទ និងវារីវប្បកម្មសរុប មានចំនួន ៩០៨ ៥០៨តោន ក្នុងនោះ ផល នេសាទទឹកសាបមាន ៤៧៨ ៨៥០ តោន ផលនេសាទសមុទ្រមាន ១២២ ៥៥០ តោន និង ផលវារីវប្បកម្មមាន ៣០៧ ៤០៨តោន ។
សូមបញ្ជាក់ថា ៖ កន្លងមកលោក អេង ជា សាន ប្រធានរដ្ឋបាលជលផល បានបង្ហាញ ពីបរិមាណ នៃនាំចេញផល វារីវប្បកម្ម៤ មុខ ប្រមាណ ១ម៉ឺនតោនទៅកាន់ទីផ្សារ ទៅ ប្រទេសថៃ វៀតណាម សាំងហ្គាពួរ ហុងកុង និងចិន ដូចជា ត្រី ដំរី បង្កង ខ្យង ខ្ចៅ និង អន្ទង់ ។
ប្រភពខ្លះបានឱ្យដឹងថា៖ យ៉ាងតិចមានកសិផល ដំណាំ ផ្លើឈើ សត្វ ត្រី អន្ទង់ ខ្យង បង្កង រហូតដល់៧៨មុខ ត្រូវនាំទៅកាន់ទីផ្សារប្រទេសចិនផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖