ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលស្រុកសេសានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទដាំកូនឈើចំនួន ៥០០ដើម

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ លោកអភិបាលនៃគណៈអភិបាលស្រុកសេសាន បានដឹកនាំមន្ត្រីក្រោមឱវាទ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋដាំកូនឈើចំនួន៥០០ដើមនៅតាមដងផ្លូវនិងជួរមាត់ទន្លេ ស្ថិតក្នុងភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

លោកសុវណ្ណ ពិសេដ្ឋ អភិបាលនៃគណ:អភិបាលស្រុកសេសាន បានលើកឡើងថា ក្នុងការដាំកូនឈើនេះដោយមានការអញ្ជើញចូលរួមពីបណ្តាមន្ត្រីក្រោមឱវាទថ្នាក់ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទក្នុងស្រុក ស.ស.យ.ក អនុសាខាកាកបាទក្រហមកម្ពុជាស្រុក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស រួមនិងប្រជាពលរដ្ឋក្នុងស្រុកទាំងមូល បានចូលរួមដាំកូនឈើចំនួន៥០០ដើមដើម្បីចូលរួមចំណែកក្នុងសកម្មភាពជួយសង្គម និងស្តារហេដ្ឋារចនាសម្ព័ន្ធ ឱ្យមានការដាំកូនឈើឡើងវិញនៅតាមដងផ្លូវ និងនៅតាមដងទន្លេសេសាន និងឱ្យពួកគាត់មានការយល់ដឹង ចេះដាំដើមឈើ ថែទាំដើមឈើ និងចេះស្រលាញ់ធនធានធម្មជាតិជាដើម។ល។

លោកអភិបាលស្រុកបញ្ចាក់ទៀតថា: ដើមឈើមានសារ:ប្រយោជន៍ដល់មនុស្សនិងសត្វ វាអាចផ្តល់ជាម្លប់ដ៏ត្រជាក់ពេលវាធំឡើង។ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ជួយថែរក្សាព្រៃឈើ និងបញ្ឈប់នូវការកាប់បំផ្លាញដើមឈើ និងបញ្ឈប់ការកាប់រុករានទន្ត្រានដីព្រៃរបស់រដ្ឋព្រោះវាអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្សសត្វ៕ដោយ៖មាស សុផាត

 


ចែករំលែក៖