ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០វេលាម៉ោង២៣៖០០នាទីយប់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពីបទប្រេីហិង្សាបណ្តាលឱ្យអ្នកដទៃរងរបួសនៅចំណុចក្រោយអគារពិព័រណ៍កោះពេជ្រផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន៖
១-ឈ្មោះ នី កក្កដា ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលផ្លូវលេខ២០៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរនៅផ្ទះ(ប្រេីប្រាស់គ្រឿងញៀន)។
២-ឈ្មោះសុខ ភារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល មហាវិថីសហពន្ធ័រុស្សុី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មុខរបរនៅផ្ទះ(គ្មានសារធាតុញៀន)។
ចំណែកជនរងគ្រោះ ឈ្មោះ ទឹម សុខា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះគ្មាន លេខ ផ្លូវលំ ភូមិចុងព្រែក សង្កាត់ព្រែក ឯង ខណ្ឌច្បារអំពៅ មុខរបរជាងអគ្គិសនី រងរបួសត្រង់ចង្កេះផ្នែកខាងក្រោយ ដេីមដៃខាងស្តាំ និងក្រោយស្មាខាងស្តាំ ដាច់ រយះសាច់ចេញឈាម ។
-សម្ភារដកហូតមាន៖
-ម៉ូតូ២គ្រឿងក្នុងនោះ១គ្រឿងម៉ាកហុងដាស្គូពី ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1HX-4013 លេខតួ ម៉ាសុីន8167145 និង១គ្រឿងទៀតម៉ាកហុងដាសេ125ពណ៌ក្រហម ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1IG-0770 លេខតួ ម៉ាស៉ីន 5756725។
លោក ផន អូន អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌបានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៩ ខែសីហា វេលា ម៉ោង២៣៖០០នាទីយប់ ដោយ ជនរងគ្រោះ និងមិត្តភក្តិ៤នាក់ទៀតក្នុងនោះមានស្រីម្នាក់បានជិះម៉ូតូ៣គ្រឿងចេញពីផ្ទះនៅម្តុំព្រែកឯងបំណងមកអង្គុយលេងនៅកោះពេជ្រ លុះពេលមកដល់ក៏បាននាំគ្នាទៅអង្គុយលេងនៅខាងមុខអគារពិព័រណ៍កោះពេជ្របានបន្តិចក៏ស្រាប់តែក្រុមជនសង្ស័យមានគ្នាប្រហែល២០នាក់ប្រដាប់ដោយកាំបិតប៉័ងតោ២និងខ្សែក្រវាត់មកព្រួតវាយទៅលេីជនរងគ្រោះបណ្តាលឱ្យរងរបួសចំចង្កេះផ្នែកខាងក្រោយ ចំលេីដេីមដៃខាងស្តាំ និងចំក្រោយស្មាខាងស្តាំដាច់រយះសាច់ចេញឈាម ហេីយក៏ត្រូវបានកម្លាំងសមត្ថកិច្ចយេីងជួយធ្វើអន្តរាគមន៍ឃាត់បានជនសង្ស័យទាំង២នាក់ខាងលេី រីឯបក្ខពួកផ្សេងទៀតរត់គេចខ្លួនបាត់អស់ ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះដឹកទៅកាន់មន្ទីរពេទ្យដេីម្បីព្យាបាល ។
បច្ចុុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនដេីម្បីចាត់ការបន្ត ៕ដោយ៖ ជីណា