ព័ត៌មានទាន់ហេតុការណ៍៖

មហាសេដ្ឋីហុងកុងលោក Jimmy Lai បន្ទាប់ពីប៉ូលិសឃាត់ខ្លួនហើយដោះលែងវិញនោះ ត្រូវប្រធានាធិបតីអាមេរិក ហៅថា៖ “បុរសដ៏ក្លាហាន”

ចែករំលែក៖

អន្តរជាតិ៖ មហាសេដ្ឋី និងជាម្ចាស់សារព័ត៌មានល្បីឈ្មោះមួយរូបនៅហុងកុងលោក ជីមមី ឡៃ (Jimmy Lai) ក្រោយពីរូបលោកបានបង្ហាញការគាំទ្រចំពោះចលនាទាមទារលទ្ធិលប្រជាធិបតេយ្យនៅហុងកុង និងត្រូវបានឃាត់ខ្លួន ហើយដោះលែងវិញកាលពីសប្តាហ៍មុននោះ ត្រូវបានប្រធានាធិបតីអាមរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធទី១៩ ខែសីហាម្សិលមុិញនេះ(ពេលវេលានៅវ៉ាស៊ីនតោន) បានហៅលោកថាបុរសដ៏ក្លាហាន នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហាឆ្នាំ២០២០

ថ្លែងក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន ចេញពីសេតវិមានលោក ដូណាល់ ត្រាំ បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំបានជូនពរគាត់ដ៏ប្រសើរថ្លៃថ្លា លោក Jimmy Lai ពិតជាបុរសដ៏ក្លាហានម្នាក់» នៅក្នុងថ្ងៃដដែលនោះ សហរដ្ឋអាមេរិកក៏បានប្រកាសជាផ្លូវការ អំពីការដកខ្លួនចេញពីសន្និសញ្ញាជាមួយហុងកុងទៅការធ្វើបត្យាប័ន និងពន្ធគយ ព្រោះពេលនេះទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកថា ហុងកុងត្រឹមជាទីក្រុងពាក់កណ្តាលស្វយ័ត របស់ចិនតែប៉ុណ្ណោះ។

សូមជម្រាបថា មហាសេដ្ឋីហុងកុង និងជាម្ចាស់សារព័ត៌មានល្បីមួយរូបផងដែរគឺ លោក Jimmy Lai ត្រូវបានឃាត់ខ្លួនដោយប៉ូលិសហុងកុងនិងដោះលែងវិញក្នុងរយៈពេល ៤០ម៉ោងកាលពីសប្តាហ៍មុន ហើយពីរថ្ងៃក្រោយមកទៀត បុរសវ័យ ៧១ឆ្នាំរូបនេះបានបង្ហាញមុខ នៅក្នុងបន្ទប់ផ្សាយព័ត៌មានរបស់ខ្លួនឡើងវិញជាធម្មតា៕ដោយ៖ស តារា


ចែករំលែក៖