ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ បន្តអំពាវនាវណែនាំការអនុវត្តវិធានសុវត្ថិភាពទេសចរសម្រាប់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដេីម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​

ចែករំលែក៖

ភ្នំពេញ៖ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហានេះ បានបន្តធ្វើការអំពាវនាវ និងក្រើនរំលឹកសារជាថ្មីដល់ម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តទាំងអស់ សូមយកចិត្តទុកដាក់អនុវត្ត និងត្រូវរៀបចំស្របតាមវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានខ្ជាប់ខ្ជួនប្រកបដោយស្មារតីទទួលខុសត្រូវ។

តាមវិធានសុវត្ថិភាពទេសចរណ៍ ដែលត្រូវអនុវត្តក្នុងនោះរួមមាន៖ ការលាងសម្អាតដៃនិងអាកុលជាប្រចាំ ការរក្សាគម្លាតសុវត្ថិភាព ត្រូវវាស់កម្តៅរាល់អ្នកចេញចូល ត្រូវពាក់ម៉ាស ត្រូវសម្អាតបរិវេណបន្ទប់ទឹក និងទីតាំងនានាដែលភ្ញៀវទេសចរប្រើប្រាស់ញឹកញាប់ឲ្យបានជាប់ជាប្រចាំនិងឲ្យបានត្រឹមត្រូវ និងត្រូវអនុវត្តតាមវិធានការណែនាំសំខាន់ៗមួយចំនួនទៀត ស្របតាមខ្លឹមសារសារាចរណែនាំស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ដេីម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ក្នុងនោះដែរ ក្រសួងទេសចរណ៍សូមធ្វើការអំពាវនាវពីភ្ញៀវទេសចរទាំងអស់ត្រូវតែសហការចូលរួមចុះឈ្មោះក្នុងពេលចូលក្នុងមូលដ្ឋានសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍នានានានា បន្ថែមពីនេះក្រសួងទេសចរណ៍សូមជូនពរទាំងអស់គ្នាសម្រាកកម្សាន្តដោយសប្បាយរីករាយ និងប្រកបដោយសុវត្ថិភាព ដោយ៖សហការី


ចែករំលែក៖