ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនម្នាក់សង្ស័យបែកថ្នាំដើរគប់កញ្ចក់រថយន្តបង្កឱ្យមានការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោ១២ និង០០នាទីថ្ងៃត្រង់ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានជនជាតិចិនម្នាក់ដែលគេសង្ស័យថាបែកថ្នាំបានយកដុំថ្មគប់ទៅលើកញ្ចក់រថយន្តគេ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ធបានប្តឹងទៅកម្លាំងសមត្ថកិច្ចឱ្យចុះមកជួយធ្វើអន្តរាគមន៍ ។

តាមប្រភពពីប្រជាពលរដ្ធដែលឃើញហតុការណ៍បានប្រាប់ឱ្យដឹងថា បុរសជនជាតិចិនខាងលើបានដើរស្រែកឡូឡានៅតាមដងផ្លូវ ហើយក៏បានយកដុំថ្មគប់ទៅលើរថយន្តតែមិនបង្កឱ្យបែកកញ្ចក់ទេគ្រាន់តែ ជាប់ដុំថ្មនៅនឹងរថយន្តផ្នែកខាងមុខ ហើយភ្លាមនោះដែរបានឃើញកម្លាំងសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ រួចនាំខ្លួនបុរសជនជាតិចិនខាងលើទៅអធិការដ្ឋានក្រុងព្រះសីហនុដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖