ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទីបួននាឱកាសឈប់សម្រាក កម្ពុជាទទួលបានភ្ញៀវទេសចរជាង៣៣ម៉ឺននាក់, សរុបពេលបួនថ្ងៃមានជាង១លាន១សែននាក់

ចែករំលែក៖

ភ្នំពេញ៖ បើតាមក្រសួងទេសចរណ៍បានបញ្ជាក់ថា៖ ក្នុងថ្ងៃទីបួននាឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃទៅ២០ ខែសីហា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចេញដើរទស្សនាកម្សាន្តនៅទូទៅប្រទេសមានចំនួន ៣៣៤,៣៩១នាក់ ធៀបនឹងថ្ងៃទីបី កើនឡើង ២.៨៦% បើធៀបនឹងថ្ងៃទីពីរ គឺកើនឡើង ២០.៦៨% បើធៀបនឹងថ្ងៃទីមួយ កើនឡើង ៤៣.៣១%។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់ឱ្យដឹងថា៖  ក្នុងចំណោមភ្ញៀវសរុបមានចំនួនសរុប ៣៣៤,៣៩១នាក់នេះ មានភ្ញៀវជាតិចំនួន ៣៣១,៨៣៦នាក់ និងភ្ញៀវអន្តរជាតិចំនួន ២,៥៥៥នាក់។

គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖

* ខេត្តសៀមរាប៖ ៤៥,៣០១នាក់

* ខេត្តកែប៖ ៣៧,៦៧២នាក់

* ខេត្តកំពត៖ ៣៥,៣០១នាក់

* ខេត្តបាត់ដំបង៖ ៣៤,៩៩០នាក់

* ខេត្តព្រះសីហនុ៖ ២៧,០២០នាក់

* ខេត្តពោធិ៍សាត់៖ ១៧,០៦១នាក់

* ខេត្តកោះកុង៖ ១៣,៤១១នាក់

* ខេត្តកណ្តាល៖ ១២,៥៥១នាក់

* ខេត្តព្រះវិហារ៖ ១២,៤៤៨នាក់

* ខេត្តកំពង់ឆ្នាំង៖ ១០,៩១៧នាក់

* ខេត្តរតនគិរី៖ ១០,២២៨នាក់។

សរុបស្ថិតិភ្ញៀវទេសចររយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៧-២០ ខែសីហា គឺមានចំនួន ១,១៦៩,៨២៤នាក់។

ចំណែកសភាពការណ៍សន្តិសុខ សណ្ដាប់ធ្លាប់នៅតាមកន្លែងមានភ្ញៀវទៅទស្សនានោះ មិនមានបញ្ហាអ្វីធំដុំនោះឡើយ៕

ដោយ៖ សិលា


ចែករំលែក៖