ព័ត៌មានទាន់ហេតុការណ៍៖

ម៉ារីម៉ា សុំទោសហ្វេនពីកម្ពុជា បង្ហោះរូប​មុខប្រាសាទអង្គរវត្ត​ តែច្រឡំសរសេរថានៅថៃ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលនិងប្រតិកម្មខ្លាំងៗពីសំណាក់អ្នកគាំទ្រនាងពីកម្ពុជា ក្រោយពីតារាសម្តែងស្រីល្បីឈ្មោះរបស់ហ្វីលីពីនអ្នកនាងMarian Rivera ដែលគេស្គាល់ថាជា ម៉ារីម៉ា បានបង្ហោះរូបភាពជាមួយស្វាមី នៅមុខប្រាសាទអង្គរវត្តរបស់កម្ពុជា ប៉ុន្តែ​បែរជាសរសេរថាWhen in Thailand” ទៅវិញ។ ការសរសេរ​ខុស​បែបនេះ ធ្វើឲ្យ​អ្នកគាំទ្រជាច្រើនរបស់នាង comment ឲ្យនាង​កែតម្រូវ​វិញរួមទាំងមានការប្រតិកម្មខ្លាំងៗពីសំណាក់បុគ្គលផលិតករកម្ពុជាមួយចំនួន។

គេចាំបានដែរថា តារាសម្តែងហ្វីលីពីន ខាងលើធ្លាប់បានធ្វើដំណើរមកកាន់កម្ពុជាកាលពីប៉ុន្មានឆ្នាំមុន។ រូបភាពចាស់ ពេលនាងនិងស្វាមី មកលេងអង្គរវត្ត កាលពីប៉ុន្មានឆ្នាំមុននេះត្រូវបានរងការរិះគន់យ៉ាងចាស់ដៃពីអ្នកគាំទ្រពីកម្ពុជា​ពិសេសផលិតករកម្ពុជាដោយត្រឹមរយៈពេលជាង ៣០នាទីនៃការបង្ហោះនេះ មានអ្នកប្រតិកម្មរាប់ពាន់នាក់

អ្នកដឹកនាំសម្តែងភាពយន្តលោក កៅ សីហា បានសង្កត់ធ្ងន់ថាសម័យបច្ចេកវិទ្យាបើទោះបីជាមិនធ្លាប់ឆ្លងកាត់ការសិក្សានៅសាលាហោចណាស់ក៏អង្គវត្តជាបេតិកភណ្ឌរូបីរបស់ពិភពលោក ដែលបានបញ្ជាក់យ៉ាងច្បាស់ថាជារបស់កម្ពុជាដែរ ហើយហោចណាស់ក៏ជាសម័យបច្ចេកវិទ្យាទំនើបខណៈនៅតំបន់អាស៊ីប៉ែកអាគ្នេយ៍ ដែលមានត្រឹមតែ១១ប្រទេសប៉ុណ្ណោះដែលមិនគួរមិនស្គាល់នោះទេ។ លោកបញ្ជាក់ដែរថា លោកពិតជាមិនសប្បាយចិត្តនឹងកំហុសឆ្គងនេះដែលមិនគួរកើតមានស្របពេលដែល ស្វាមីនាងពាក់អាវមានរូបទង់ជាតិកម្ពុជាផងដែរ។

ស្រដៀងគ្នានេះដែរប្រធានក្រុមស្រាវជ្រាវភាពយន្ត ក្រុមព្រះសុរិយា បានបង្ហោះលើគណនីយហ្វេសប៊ុកដោយប្រើពាក្យធ្ងន់ៗថា​”ចំណេះដឹងទូទៅរបស់គាត់នៅមានកម្រិតណាស់ប្តីពាក់អាវមានសរសេរថាកម្ពុជា Cambodia ហើយឈរថតនៅស្រះទឹកខាងមុខប្រាសាទអង្គរវត្តទៀត ចុះម៉េចបានប្រពន្ធសរសេរនៅថៃទៅវិញ”។ នៅមានប្រតិកម្មជាច្រើនទៀតនៅលើគណនីយហ្វេសប៊ុករបស់តារាសម្តែងម៉ារីណា។ សាររិះគន់និងប្រតិកម្មនេះបានធ្វើឲ្យតារាសម្តែងរូបនេះធ្វើការកែប្រែនៅឃ្លាសំណេររបស់នាងផងដែរ ភ្ជាប់ដោយការComment លើរូបថតបន្ថែមផ្ញើជូនទៅកាន់អ្នកគាំទ្រនៅកម្ពុជា ។ នាងសុំទោសចំពោះការបង្ហោះសារខុសមុននេះ។ អ្នកគ្រប់គ្រងគណនីយហ្វេសប៊ុករបស់នាងក៏បានធ្វើការសុំទោសបន្ថែមចំពោះកំហុសឆ្គងនេះ ដោយពួកគេបានលើកឡើងថាជាកំហុសរបស់អ្នកកាន់គណនីយរបស់នាងមិនមែនជាកំហុសរបស់ម៉ារីម៉ានោះឡើយ

ទោះជាយ៉ាងណាក៏មានអ្នកគាំទ្រនាង និងប្រជាជនខ្មែរមួយចំនួនស្នើឲ្យតារាសម្តែងរូបនេះចេញមុខសុំទោសជាសាធារណៈតាមរយៈវីដេអូផងដែរ ដែលពួកគេបានចាត់ទុកថាជាការមើលងាយ និងមិនផ្តល់តម្លៃសម្រាប់កម្ពុជា៕ ដោយ៖ វឌ្ឍនា


ចែករំលែក៖