ព័ត៌មានទាន់ហេតុការណ៍៖

កូនតិរច្ឆានផឹកស៊ីស្រវឹងប្រើអំពើហិង្សាទៅលើម្ដាយជាញឹកញាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើអំពើហិង្សាក្នុងគ្រួសារ ដោយវាយម្ដាយបង្កើតឲ្យរងរបួសកាលពីវេលា​ម៉ោង ៨យប់ថ្ងៃទី២១ខែសីហាឆ្នាំ២០២០ នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់​ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចនគរបាលក្រុងសំរោងបានឲ្យដឹងថា ករណីហិង្សាក្នុងគ្រួសារ(កូនវាយម្ដាយ) នេះបង្កឡើងដោយឈ្មោះ បេសង្ហ បណ្ឌិត ហៅ កុយ ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិកើតហេតុជាមុខសញ្ញាប្រើហិង្សាក្នុងគ្រួសារជាញឹកញាប់និងមិនរាងចាល បានធ្វើសកម្មភាព ផឹកស្រាស្រវឹងយកកាំបិតខ្វែវកាប់មុងកន្ទេល និងបានយកឆ្នាំងគប់ទៅលើម្តាយឈ្មោះ លឹម សុខអេង ភេទស្រី អាយុ ៦៦ឆ្នាំ បណ្ដាលឲ្យត្រូវចំកំភួនដៃខាងស្ដាំហើមជាំ។
ក្រោយកើតហេតុជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរស្មាច់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ដោយ៖ប៉ែន នួន


ចែករំលែក៖