ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៦នាក់ត្រូវនគរបាលខណ្ឌសែនសុខឃាត់ខ្លួនពីបទឆក់យកកាបូបយួររបស់ស្ត្រីម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៦នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីសហការជាមួយនកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខស្រាវជ្រាវឃាត់ខ្លួនបានករណីឆក់យកកាបូបយួរពីស្ត្រីម្នាក់ហើយគេចខ្លួនបាន១ថ្ងៃ។ ការឃាត់ខ្លនជនសង្ស័យខាងលើនេះគឺសមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចទល់មុខសាលាអន្តរជាតិវេស្ទើន ផ្លូវលេខ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៥៥នាទី ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានគ្នា៧នាក់ក្នុងនោះគេចខ្លួន១នាក់ឈ្មោះ បឿក ។ ដោយឡែកជនសង្ស័យទាំង៦នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះមាន៖

ទី១-ឈ្មោះ ស្រេង បាលី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

ទី២-ឈ្មោះ មាស ចាន់វីរៈ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) ។ទី៣-ឈ្មោះ អៀម ពិសិទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

ទី៤-ឈ្មោះថន ប៊ុនឆាយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

ទី ៥-ឈ្មោះវ៉ាត់ ថារ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។

ទី៦-ឈ្មោះ អ៊ុច ម៉េងលី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។
សមត្ថកិច្ចបានបន្តទៀតថា ក្រុមជនសង្ស័យទាំងនេះបានធ្វើសកម្មភាពឆក់យកកាបូបយួរដៃពីជនរងគ្រោះម្នាក់ឈ្មោះ ហេង ចិន្តា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះលេខ៨ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារបាត់បង់មានកាបូបយួរដៃ១, ទូរស័ព្ទដៃ១គ្រឿងម៉ាកអាយហ្វូន១១ម៉េក , ប្រាក់ដុល្លារ១.០០០ដុល្លារ និងឯកសារមួយចំនួន ។ សម្ភារបន្សល់ទុកមាន ម៉ូតូ២គ្រឿង (១-ម៉ាកនិច ពណ៌សលាយទឹកក្រូច ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1IH-8261 , ២-ម៉ាកSCOOPY ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1IH-0363របស់ជនសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖