ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បង្ហាញពីរូបថត២សន្លឹក ដែលសម្តេចមិនធ្លាប់ឃើញពីមុនមក

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មុននេះបន្តិច នាព្រលប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ បានបង្ហាញពីរូបថត២សន្លឹក ដែលសម្តេចមិនធ្លាប់ឃើញពីមុនមក លើ Facebook ផ្លូវការ។ ដោយសម្តេចថ្លែងថា៖ ល្ងាចនេះទទួលបានរូបថតពីរសន្លឹកដែលខ្លួនខ្ញុំនិងភរិយាមិនដែលបានឃើញ។

សម្តេចបន្តថា៖ តាមពិនិត្យរូបថតនេះថតនៅមូស្គូប្រទេសរុស្សុីដែលពេលមុនជាសហភាពសូវៀតតែខ្ញុំមិនច្បាស់ថាថតនៅឆ្នាំណា?។ប្រសិនមានបងប្អូនអាចដឹងបានសុំជួយប្រាប់ផងព្រោះតាមពិនិត្យរូបថតនេះខ្ញុំនិងភរិយាទើបមានអាយុជាង៣០ឆ្នាំប៉ុណ្ណោះមានកូនតូចៗមិនទាន់មានចៅដូចពេលនេះទេ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖