ព័ត៌មានទាន់ហេតុការណ៍៖

សាហាវមែន!! បេីករថយន្ត ព្រូស ទៅបុកកង់រថយន្តកុងតឺន័រពីក្រោយខ្ទាតទៅបុកខឿនទ្រូងផ្លូវ​ចេញពីគន្លងផ្លូវម្ខាងទៅគន្លងផ្លូវម្ខាងទៀត រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តម៉ាកToyota Prius មួយគ្រឿងយ៉ាងលឿនដូចហោះ​ និងវ៉ាជែងរថយន្តកុងតឺន័រ ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកនិងកង់រថយន្តកុងតឺន័ពីក្រោយ បណ្ដាលឲ្យខ្ទាតទៅបុកខឿនសួនទ្រូងផ្លូវចេញពីគន្លងផ្លូវម្ខាងទៅគន្លងផ្លូវម្ខាងទៀត រងការខូចខាតយ៉ាងដំណំ បង្ករការភ្ញាក់ផ្អេីលនៅវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃសុក្រ​ ទី២៨ ខែសីហាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិប្រណាក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញ បុរសម្នាក់បេីករថយន្តមួយគ្រឿងម៉ាក ព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AA-7976 ធ្វេីដំណេីរតាមផ្លូវ៥០ម៉ែត្រ​ ទិសដៅពីកេីតទៅលិច ក្នុងល្បឿនយ៉ាងលឿន​ ខណះមកដល់ចំណុចកេីតហេតុខាងលេី ក៏បានវ៉ាជែងនិងរថយន្តកុងតឺន័រមួយគ្រឿង ដោយខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកនិងកង់រថយន្តកុងតឺន័រពីក្រោយ បណ្ដាលឲ្យដាច់កង់មុខខាងស្ដាំ​ ខ្ទាតទៅបុកខឿនសួនច្បារកណ្ដាលផ្លូវ​ ចេញពីគន្លងផ្លូវម្ខាងទៅគន្លងផ្លូវម្ខាងទៀត រងការខូចខាតយ៉ាងដំណំ  តែសំណាងល្អម្ចាស់រថយន្ត​ និងអ្នករួមដំណើរគ្មានអ្នកណារងរបួសឡើយ។

    ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ដោយពិនិត្យឃេីញប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋតិចតួច ក៏សម្រេចចិត្តឲ្យម្ចាស់រថយន្តបង្កហៅរថយន្តស្ទូច មកស្ទូចយកទៅជួសជុលដោយខ្លួនឯង ៕ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖