ព័ត៌មានទាន់ហេតុការណ៍៖

បច្ចុប្បន្នរបៀបចិញ្ចឹមខ្យងក្នុងលូស៊ីម៉ងត៍ បានដោយងាយៗ

ចែករំលែក៖

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេឃើញថា ប្រជាពលរដ្ឋបានចាប់យក មុខរបរជាច្រើន ដើម្បីដោះស្រាយជីវភាពគ្រួសារ បន្ទាប់ពីការដាំដុះផលដំណាំផ្សេងៗ ក៏ពង្រីកនូវការចិញ្ចឹមត្រី កង្កែប បង្គា បង្កង អន្ទង់ ។ល។ និងឈានដល់ការចិញ្ចឹមខ្យងបន្ថែមទៀត ខណៈបំពេញតម្រូវការទីផ្សារ។ ការចិញ្ចឹមខ្យងគឺងាយបំផុត។ 

អ្នកជំនាញបានពន្យល់ថា៖ ការចិញ្ចឹមខ្យងសំភារត្រូវមាន៖ 

-កូនពូជខ្យង-ដើមចេក-ធាងដូង

-លូធ្វើអំពីស៊ីម៉ង់ត៍-កំប្លោក នេះជាដើម។ 

ចំពោះវិធីធ្វើត្រូវអនុវត្តដូចខាងក្រោម៖ 

-ដំបូងយើងត្រូវលាយស៊ីម៉ងត៍ចាក់សាបនៅបាតលូឲ្យបានជិតល្អជាមុនសិន ដោយមានរៀបចំបង្កប់ទុយោសំរាប់ការផ្លាស់ប្តូរទឹកផងដែរ។ 

-ចាំឲ្យស្ងួតស៊ីម៉ង់ត៍ហើយ ដាក់ដើមចេកចូលរួចចាក់ទឹកចូលឲ្យពេញត្រាំវារយៈពេល៧ថ្ងៃដើម្បីឲ្យអស់ជាតិស៊ីម៉ង់ត៍ពីក្នុងលូ។ 

-បន្ទាប់ពី៧ថ្ងៃបង្ហូរទឹកនោះចោល និងស្រង់ដើមចេកចេញ។ 

-ចាក់ទឹកអណ្តូង ទឹកបឹងឫទឹកទន្លេ(ហាមប្រើទឹកម៉ាស៊ីន)ចូលត្រឹមពាក់កណ្តាលលូ រួចដាក់ធាងដូង និងកំប្លោកចូល។

-បន្ទាប់មកទៀតដាក់ខ្យងចូល។

-ត្រូវធ្វើការផ្លាស់ប្តូរទឹក ១ខែម្តង ដោយបង្ហូរតាមទុយោនៅបាតលូដែលយើងបានបង្កប់

-មុនបង្ហូរត្រូវយកសំណាញ់លួសមកដាក់នៅមាត់បំពង់ទុយោជាមុនសិន។

ប្រភព៖  អ៊ាង សុផល្លែត


ចែករំលែក៖