ព័ត៌មានទាន់ហេតុការណ៍៖

Breaking News ៖ មុននេះបន្តិច ..! មានករណីអគ្គិភ័យដ៏សន្ធោសន្ធៅកំពុងឆាបឆេះផ្សារណាត់ខេត្តបាត់ដំបងហុយទ្រលោម

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅព្រលប់ថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្សារណាត់ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបងដ៏សន្ធោសន្ធៅ ហើយ
ភ្លាមៗនេះ គេមិនទាន់ដឹងថាការឆាបឆេះនេះបណ្តាលមកពីមូលហេតុអ្វីនោះទេ។ អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធបាននិងកំពុងចុះជួយធ្វើអន្តរាគមន៍នៅកន្លែងកើតហេតុ។
ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលខ្លាំងណាស់ ពិសេសបងប្អូនអាជីវករពួកគាត់ ព្រួយបារម្ភពីការបាត់បង់នូវទ្រព្យសម្បត្តិ របស់របររបស់គាត់ដែលស្ថិតតាមតូបក្នុងផ្សារយ៉ាងខ្លាំង។
ព័ត៌មានលម្អិតយើងនឹងផ្សព្វផ្សាយបន្តនៅពេលក្រោយ៕

ដោយ៖ សិលា


ចែករំលែក៖