ខេត្តកណ្តាល៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និង លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនខេត្តកណ្តាល អមដំណើរដោយ លោក ខុន សេរីរដ្ឋា អភិបាលស្រុក បានអញ្ជើញដឹកនាំយុវជនជិះកង់ពីក្រុងតាខ្មៅ ទៅស្រុកអង្គស្នួល ដើម្បីការងារមនុស្សធម៌គាំទ្រអតីតយុទ្ធជន និងចែកអំណោយជូនគ្រួសារអតីតយុទ្ធជនចំនួន ២៩ គ្រួសារ នៅវត្តប្រាសាទ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ថ្លែងនៅចំពោះមុខគ្រួុសារអតីតយុទ្ធជន លោកបានគូសបញ្ជាក់ថាយើងទាំងអស់គ្នាសុទ្ធតែទទួលនូវមេរៀនដ៏ជូរចត់ក្នុងជីវិត។ ដូចនេះបងប្អូន ត្រូវតែចងចាំត្រូវតែរួមគ្នាទប់ស្កាត់កុំឲ្យវិនាសកម្មបែបនេះកើតឡើងម្តងទៀតជាដាច់ខាត ។ យើងទាំងអស់គ្នាក៏ត្រូវខិតខំរួមគ្នាថែរក្សាការពារ នូវសុខសន្តិភាព ដែលយើងទាំងអស់កំពុងតែទទួលបាននេះឲ្យបានគង់វង្ស សម្រាប់កូនចៅយើងជំនាន់ក្រោយ។ ត្រូវរួមគ្នាការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីបន្តការដឹកនាំរាជរដ្ឋា ភិបាល និងគាំទ្រនូវគោលនយោ បាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើន ថែមទៀត។
ក្នុងឱកាសចែកអំណោយនាថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២០ លោក គីម រិទ្ធី បានណែនាំដល់បងប្អូនដែលជាគ្រួសារអតីតយុទ្ធជនទាំងអស់ សូមថែរក្សាសុខភាពតាម រយៈការអនាម័យការរស់នៅ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីមានសុខភាពល្អ ។
លោកបន្តថា អំណោយដែលយកមកចែកជូននាពេលនេះថ្វីត្បិតតែបន្តិចបន្តួចមែនតែវាអាចជួយសម្រាលការលំបាកបងប្អូនបានមួយគ្រាផងដែរ។
សូមបញ្ជាក់ថា អំណោយដែលចែកជូនដល់គ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាតចំនួន៤៧គ្រួសារ ក្នុងមួយគ្រួុសាររួមមាន៖ អង្គរ២៥គីឡូ មីមួយកេស ត្រីខ១យួុរ ទឹកស៊ីអ៉ីវ១យួុរ ទឹកត្រី១យួុរ ម៉ាស់ចំនួុន១០ សៀងផ្អែម១យួុរ ឆៃប៉ូវ ១គីឡូ ស្ករស១គីឡូ ទឹកភេសជ្ជៈ AD១យួុរ ទឹកភេសជ្ជៈ u power ១យួរ ទឹកភេសជ្ជៈsponser ចំនួន១កេស និងថវិកាក្នុងមួយគ្រួសារចំនួន៥ម៉ឺនរៀលផងដែរ៕
ដោយ៖ សិលា