ភ្នំពេញ៖ លោក នួន ផារ័ត្ន ៖ «សូមធ្វើជាយុវជនគម្រូទាំងក្នុងជីវិតការងារ និងក្នុងជីវិតរស់នៅផ្ទាល់ខ្លួន» ។ លោកថ្លែងបែបនេះនៅព្រឹកថ្ងៃអាទិត្យ ១២កេីត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌកំបូល បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារយុវជនគណបក្សសង្កាត់កំបូល សង្កាត់កន្ទោក និងសកម្មជនយុវជនចំណុះសាខាបក្សភូមិចំនួន ៣១ ក្រោមអធិបតីភាព លោក នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ ដោយមានការចូលរួមជាកិត្តិយសពីលោក នៅ សារឿន ប្រធានគណបក្សខណ្ឌ លោក ឃឹម ស៊ុនសូដា អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារយុវជនគណបក្សខណ្ឌកំបូល លោកស្រី គឹម ស៊ីផាត់ ប្រធានក្រុមការងារចុះសង្កាត់កន្ទោក ព្រមទាំងលោក លោកស្រីជាអនុប្រធាន សមាជិក គណៈកម្មាធិការគណបក្សខណ្ឌ លោកប្រធាន អនុប្រធាន និងជាតំណាងគណៈកម្មាធិការគណបក្សសង្កាត់ទាំង៧ ៕
ដោយ៖ សិលា