ខេត្តព្រះវិហារ ៖ កងពលធំអន្តរាគមន៍លេខ៣ បានបេីកវគ្គហ្វឹកហ្វឺន ជំនាញសង្គ្រោះ គ្រោះមហន្តរាយ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ របស់ នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០។
នៅក្នងរបាយការណ៍ស្វាគមន៍ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជេីងគោក និងជាមេបញ្ជាការ កងពលធំលេខ៣ បានរំលឹកឡេីងវិញពីការដឹកនាំបញ្ជារបស់នាយឧត្តមសេនីយ៍ គន់ គីម នៅលេីសមរភូមិព្រំដែនកម្ពុជា-ថៃ និយាយជារួម និងនិយាយដោយឡែក សមរភូមិទិសទី១ ប្រាសាទព្រះវិហារ ដោះស្រាយសភាពការណ៍បានទាន់ពេលវលា ការពារបានបូរណភាពទឹកដី ។
អនុវត្តយ៉ាងហ្មឺងម៉ាត់បទបញ្ជារបស់សម្តេចតេជោ និងការផ្តាំផ្ញេីពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាយឧត្តមសេនីយ៍ គន់ គីម តែងតែចុះជាប់ជាមួយបងប្អូននៅតាមខ្សែត្រៀមជួរមុខដោះស្រាយរាល់ការលំបាកជូនកងទ័ព និងគ្រួសារ ធ្វេីអោយកម្លាំងប្រដាប់អាវុធនៅសមរភូមិព្រំដែនចងចាំជានិច្ចនូវសកម្មភាពរបស់ នាយឧត្តមសេនីយ៍ គន់ គីម ។
ដោយឡែកវគ្គហ្វឹកហ្វឺនជំនាញសង្គ្រោះគ្រោះមហន្តរាយ របស់កងពលធំលេខ៣នាពេលនេះ ដែលមានសិក្ខាកាម១២០នាក់ រយៈពេលសិក្សា៤៥ថ្ងៃ និង អាចដំណេីការទៅបានក៏អាស្រ័យដោយការជួយឧបត្ថម្ភពីលោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលជាសេនាធិការរបស់សម្តេចតេជោ។ មានប្រសាសន៍ សំណេះសំណាលទៅកាន់បងប្អូន លោក គន់ គីម បាននាំការផ្តាំផ្ញេីសួរសុខទុក្ខពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធយេីងនៅតាមព្រំដែន និងជូនពរអោយកងកម្លាំងយេីងបានសុខសប្បាយ និងទទួលបានជោគជ័យក្នុងការបំពេញភារកិច្ច។
លោក គន់ គីម បានលេីកឡេីងពីអនុស្សាវរីយ៍ក្នុងការរួមគ្នាការពារបូរណភាពទឹកដីជាង១២ឆ្នាំមកនេះ ក្រោមការយកចិត្តទុកដាក់ និងដឹកនាំបញ្ជាផ្ទាល់របស់សម្តេចតេជោ និងត្រូវបានកងទ័ពនៅសមរភូមិ ប្រសិទ្ធិនាមជូន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាអគ្គភស្តុភារជាន់ខ្ពស់របស់កងទ័ព។ ថ្វីបេីលោក ទេសរដ្ឋមន្រ្តី ចេញទៅបំពេញការងារស៊ីវិល តែឯកឧត្តមនៅនឹកគិតដល់កងទ័ពជានិច្ច ជាចុងក្រោយ លោកបានលេីកសសេីរដល់បងប្អូន ដែលបានខិតខំអនុវត្តសម្រេចរាល់ភារកិច្ចនិងផ្តាំផ្ញេីដល់កងកម្លាំងប្រដាប់អាវុធយេីងត្រូវអរគុណសន្តិភាព ដឹងគុណស្ថានិកសន្តិភាព គោរពតាមបទបញ្ជារបស់សម្តេចជោ ប្រមុខរាជរដ្ឋាភិបាល ការពារអោយបានបូរណភាពទឹកដី ត្រៀមប្រយុទ្ធ ធ្វេីការហ្វឹកហ្វឺន និងចូលរួមក្នុងការសង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយ វគ្គហ្វឹកហ្វឺនរបស់យេីងនៅពេលនេះសំខាន់ណាស់ នឹងជាកម្លាំងស្នូលសម្រាប់ដោះស្រាយគ្រោះមហន្តរាយក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ។ បន្ទាប់មកលោកទេសរដ្ឋមន្រ្តី គន់ គីម បានបន្តឡេីងទៅសួរសុខទុក្ខ កងទ័ពយេីងដែលឈរជេីងនៅលេីភ្នំប្រាសាទព្រះវិហារ និងភ្នំចាក់ច្រែង ៕
ដោយ៖ សិលា