ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូលឿនពេលដល់ផ្លូវបំបែកជាបួនក៏មានរថយន្តឆ្លងផ្លូវ ម៉ូតក៏គេចហោះឡើងសួនច្បារបុកស្លាកប៉ាណូ ដួលសន្លប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់មិនដឹងថាប្រញាប់ទៅណាទេ បានបើកម៉ូតូលឿនដូចហោះ ហើយពេលមកដល់ផ្លូវបំបែកជាបួនក៏មានរថយន្តបើកឆ្លងផ្លូវ ធ្វើឱ្យអ្នកបើកម៉ូតូខំប្រឹងគេចរហូតម៉ូតូហោះឡើងលើសួនច្បារបុកស្លាកប៉ាណូ ដួលសន្លប់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅត្រង់ផ្លូវបំបែកជាបួនក្បែរ ណាហ្គាវើលទី២ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពិីកម្លាំងសមត្ថកិច្ចបានបញ្ជាក់ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿង ម៉ាក Honda wave
ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1V-3998 បើកក្នុងល្បឿនលឿនដូចហោះ ធ្វើដំណើរតាមបណ្តោយផ្លូវមុខ ណាហ្គាវើលទី២ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តមួយគ្រឿងបើកឆ្លងផ្លូវ រួចម៉ូតូក៏គេចរថយន្តរហូតហោះឡើងលើសួនច្បារបុកស្លាកប៉ាណូ ដួលសន្លប់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយម៉ូតូខូចខាតដាច់កង់មុខ ចំណែករថយន្តមិនប៉ះពាល់ក៏ធ្វើដំណើរទៅមុខទៀតបាត់ទៅ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានមកដល់ចំណុចកើតហេតុរួចប្រគល់ម៉ូតូឱ្យបងប្អូនម្ចាស់ម៉ូតូយកទៅជួសជុល និងដោះស្រាយរឿងខូចខាតស្លាកប៉ាណូ៕ដោយ៖ រ៉ារ៉ា


ចែករំលែក៖