ខេត្តព្រៃវែង៖ នៅថ្ងៃច័ន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តព្រៃវែង មានរៀបចំកិច្ចផ្សព្វផ្សាយរបាយការណ៍ឆមាសទី១ និងលេីកទិសដៅឆមាសទី២ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពលោកស្រីឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ឌុច គន្ធា អភិបាលរង ប្រធានលេខាធិការដ្ឋាន គណកម្មាធិការត្រួតតពិនិត្យគ្រឿងញៀនខេត្តព្រៃវែង ដោយមានការចូលរួមពីសមាជិកគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក្រុង ស្រុក និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង។
តាមរយៈ របាយការណ៍ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបង្ហាញដោយ ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានឱ្យឃេីញពីការកេីនឡេីងនូវ: ១.ចំនួនអ្នកទទួលបានសារអប់រំ ២.ពង្រឹងបានគុណភាពការងារព្យាបាល ស្តារនីតិសម្បទា ៣.ចំនួនករណី បង្រ្កាប ៤.ចំនួនការឃាត់ខ្លួនជនល្មេីសដែលមានចែងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន តែមានការថយចុះនូវបរិមាណគ្រឿងញៀនដែលរឹបអូសបាន បេីប្រៀបធៀបទៅនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០១៩។
ក្នុងឱកាសនោះ លោកស្រីឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការ រង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឌុច គន្ធា អភិបាលរង ប្រធានលេខាធិការដ្ឋាន គណកម្មាធិការត្រូតពិនិត្យគ្រឿងញៀនខេត្តព្រៃវែង សុទ្ធតែបានថ្លែងសាទរនិងកោតសសេីរដល់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំរួមគ្នា ប្រកបដោយការទទួលខុសត្រូវ សម្រេចបាននូវលទ្ធផលបានល្អប្រសេីរលេីការងារត្រួតពិនិត្យគ្រឿងញៀននាំមកនូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋយេីងក្នុងកាល:ទេស:ដែលប្រទេសកម្ពុជានិងពិភពលោកកំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹជំងឺកូវីដ-១៩។
ក្នុងឱកាសនោះដែរ លោកស្រី ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា បានធ្វេីការសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យបន្តខិតខំរួមគ្នាអនុវត្ត នូវទិសដៅការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រាប់ឆមាសទី២ ដេីម្បីបន្តសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ភាពសុខសាន្ត និងការអភិវឌ្ឍរីកចម្រេីនជូនប្រជាពលរដ្ឋយេីង និងចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ “គ្មានគ្រឿងញៀន គ្មានជំងឺកូវីដ-១៩ សហគមន៍មានសុវត្ថិភាព មានការអភិវឌ្ឍ”៕
ដោយ៖ សិលា