ព័ត៌មានទាន់ហេតុការណ៍៖

មានអ្នកជាសះស្បេីយ​ ០១នាក់​ និងមិនមានអ្នកវិជ្ជមានវីរុសកូវីដ-១៩​

ចែករំលែក៖

ភ្នំពេញ៖ មានករណីជាសះស្បើយចំនួន ០១នាក់ និងមិនមានករណ៏វិជ្ជមានវីរុសកូវីដ-១៩ ថ្មីនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ។ នេះបើយោងតាម សេចក្តីប្រកាសជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។
គិតត្រឹមម៉ោង ០៧:០០ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មាន៖
• ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧៣នាក់ (ស្មើនឹង៩ ៥, ៦ ៨% ធៀបនឹងចំនួន អ្នកមានវីរុសកូវីដ-១៩ទាំងអស់) នៅក្នុងចំនួននេះ មានស្រី ៥៤នាក់ និងបុរស ២១៩នាក់
• អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧៤នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២២០នាក់)
• អ្នកកំពុងសម្រាកព្យាបាលមានចំនួន ០១នាក់ ជាបុរស ត្រូវបានបញ្ជូនមកពីមណ្ឌលសុខភាពចាក់អង្រែ រាជធានី ភ្នំពេញ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតវិញ។ ដោយឡែកករណីជាសះស្បើយ ៖ ចំនួន ០១នាក់
-បុរសជនជាតិបារាំង អាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ផ្លូវ២៩៤ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពី ប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់រាជធានីភ្នំពេញនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២០ ត្រូវ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឲ្យ ចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី -បុគ្គលិកសុខាភិបាល និងក្រុមគ្រូ ពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសុខភាពពិភព លោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និង មន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់និងស្រាវជ្រាវរកករណីកូវីដ-១៩ ការចម្លងវីរុសកូវីដ-១៩ នៅ ក្នុងប្រទេសកម្ពុជា។

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហ ទំព័ររបស់ក្រសួង www.cdcraph.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់ បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖