ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីផឹកស៊ីបេីករថយន្តលឿនជ្រុលទៅបុករថយន្តមួយគ្រឿងទៀតរួចបន្តបុកបង្គោលភ្លេីងបាក់អស់មួយដេីមគាបជាប់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ចេញពីកន្លែងផឹកស៊ីបេីករថយន្តក្នុងល្បឿនលឿនទៅដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿនក៏ជ្រុលទៅបុករថយន្តស៊េរីទំនេីបមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតហេីយរថយន្តបង្កបន្តទៅបុកបង្គោលភ្លេីងមួយ
ដេីមទៀតបាក់គាបជាប់ទៅមុខលែងរួចបណ្តាលឲ្យអ្នកបើកបររថយន្តបង្ករងរបួសបែកមុខបែកមាត់។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីយប់​ថ្ងៃទី៨​ ខែកញ្ញា​ ឆ្នាំ២០២០​ នៅខាងជេីងផ្សារក្រមួន​ តាមបណ្តោយផ្លូវលេខ១០០៧កែងផ្លូវលេខ១៩៧២​ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាក​ Alphard ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BB-6180​ បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១០០៧​ ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុកែងផ្លូវលេខ១៩៧២​ រថយន្តនេះបំណងបត់ស្តាំតែភ្លាមៗនោះមានបុរសម្នាក់ស្រវឹងជោកបានបេីករថយន្តតូយ៉ូតា​ តាកូម៉ា​ ពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ2B -7269 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៩៧២​ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តស៊េរីទំនេីបបញ្ឆិតពីមុខបណ្តាលឲ្យធ្លាក់កាង​ រួចរថយន្តបង្កបន្តទៅបុកបង្គោលភ្លេីងមួយដេីមទៀតគាបជាប់ទៅមុខលែងរួចធ្វើឲ្យតៃកុងរងរបួសបែកមុខមាត់។
បេីតាមសម្តីម្ចាស់រថយន្តបង្កបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់ទេីបចេញពីកន្លែងផឹកស៊ីនៅម្តុំផ្លូវលេខ២០០៤​ បំណងទៅផ្ទះដោយបេីករថយន្តក្នុងលឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តនិងបង្គោលភ្លេីងបែបនេះតែម្តង។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងឃាត់ម្ចាស់រថយន្តបង្ករួចទាក់ទងទៅជំនាញមកធ្វេីការវាស់វែងរថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕

ដោយ​៖ សុខាសែនជ័យ​


ចែករំលែក៖