ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនិកជនថាបទទី២ របស់ ព្រាប សុវត្ថិ នៅមិនទាន់មានគុណភាពគ្រប់គ្រាន់

ចែករំលែក៖

    ភ្នំពេញ៖ ទើបនឹងបញ្ចេញស្នាដៃបទចម្រៀងលើទ្រនំថ្មី លោកព្រាប សុវត្ថិហាក់នៅមិនទាន់អាចបំពេញចិត្តអ្នកគាំទ្របានខ្លាំងនៅឡើយខណៈដែលគេលើកឡើងថាបទចម្រៀងរបស់តារារូបនេះនៅមានកម្រិត និងត្រូវការអ្នកជំនាញបន្ថែមដើម្បីជួយ។

បន្ទាប់ ពីប្រកាសចូលច្រៀងក្នុងផលិតកម្មGalaxy Navatraរួចមក លោក ព្រាប សុវត្ថិបានបញ្ចេញបទចម្រៀង២បទរួចមកហើយ។ បទចម្រៀងទី១ត្រូវបានបញ្ចេញកាលពីថ្ងៃទី០៦ ខែកញ្ញាកន្លងទៅនេះគឺបទខែភ្ជុំជ្រូកយំពេញទ្រុងដោយទទួលបានការបញ្ចេញមតិផ្ទុយគ្នាជាច្រើនថាទាន់បានល្អដូចការរំពឹងទុក។ ស្របគ្នានេះដែរបទចម្រៀងទី ២របស់លោក មានចំណងជើងថា ភូមិខ្ញុំ Update” ដោយខ្លឹមសារនៃបទនេះបានបង្ហាញពីភាពរីកចម្រើនក្នុងជីវភាពរស់នៅរបស់ប្រជាជនអមជាមួយទេសភាពស្រុកស្រែ។ គេក៏មានការភ្ញាក់ផ្អើលនឹងស្នាដៃបទចម្រៀងមួយនេះគឺក្រោយពីគេបានឃើញឈ្មោះអ្នកនិពន្ធទំនុកច្រៀង ផងដែរនោះគឺជាតារាចម្រៀងប្រចាំផលិតកម្មនេះគឺកញ្ញា តន់ ចន្ទសីម៉ា។ មានលេចចេញការរិះគន់មួយចំនួនជុំវិញការបញ្ចេញបទចម្រៀងទី២របស់លោកផងដែរថាបទនេះនៅមានកម្រិតពិសេសការប្រើប្រាស់រូបារម្មណ៍។ ក៏មានការសំណូមពរឲ្យផលិតកម្មគួរជ្រើសរើសបទចម្រៀងជាពិសេសសម្រាប់តារាចម្រៀងរូបនេះគឺគួរយកបទចម្រៀងដែលក្រោមស្នាដៃនិពន្ធរបស់អ្នកនិពន្ធជើងចាស់មានសមត្ថភាពនិងនាំឲ្យបទចម្រៀងកាន់តែមានគុណភាពល្អ។ទន្ទឹមនេះក៏មានការប្រៀបធៀបគ្នារវាងស្នាដៃបទថ្មីរបស់លោកព្រាប សុវត្ថិ និងគូប្រជែង លោកខេមរៈ សិរីមន្តដែលបានបំបុកស្នាដៃថ្មីៗយ៉ាងសម្រិតសម្រាំងពីផលិតកម្មហង្សមាសផងដែរ។ មានការលើកឡើងថា ស្នាដៃបទចម្រៀងលោក ខេមរៈសិរីមន្តគឺបទ”១លានជូនម៉ែខែភ្ជុំ” បាននិងកំពុងបំបុកទីផ្សារខ្លាំងរួមទាំងបទចម្រៀងរួមគ្នាជាមួយអ្នកនាង ឱក សុគន្ធកញ្ញា កាលពីពេលថ្មីៗនេះក៏បានការពេញចិត្តច្រើនពីអ្នកគាំទ្រផងដែរ៕

ដោយ ៖វឌ្ឍនា


ចែករំលែក៖